ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនវ៉ៃដណ្តើមបានសមរភូមិ«វូហាន»មកវិញហើយ!!

86

 

ជាធម្មតានៅគ្រប់សមរភូមិធំៗបន្ទាប់ពីកងទ័ពវ៉ៃឈ្នះដណ្តើមបានមកវិញ មេទ័ពតែងទៅដល់ភ្លាមដើម្បីចូលរួមអបអរសាទរនិងលើកទឹកចិត្តកងទ័ព។
ថ្ងៃនេះលោកប្រធានាធិបតីចិនXi Jinpingបានទៅដល់សមរភូមិ​«វូហាន»បន្ទាប់ពីទីនេះឈ្លានពានដោយសត្រូវឈ្មោះអាកូរូណាជាង២ខែមក។
វត្តមានលោកប្រធានស៊ីបញ្ជាក់ថាសមរភូមិ «វូហាន»ត្រូវបានកងទ័ពចិន​ដណ្តើមយកមកគ្រប់គ្រងវិញទាំងស្រុងហើយ ទើបលោកប្រធានស៊ីមកអបអរមកលើកទឹកចិត្តកងទ័ពនិងមហាជន។
ការពិតមែនទីក្រុងវូហានប្រភពរាតត្បាតនៃជំងឹកូរូណាឬCovid-19ពេលនេះលែងមានអ្នកជំងឹថ្មីហើយ។កិច្ចការបន្តដែលចិនកំពុងធ្វើពេលនេះគឺការពារមិនអោយសត្រូវវិលត្រឡប់មកវិញ ការពារការនាំចូលសត្រូវពីបរទេសនិងត្រូវស្តារនិងកសាងឡើងវិញនូវអ្វីដែលបានខូចខាតកន្លងមក។

អត្ថបទដែលជាប់ទាក់ទង