ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ូលិសស្រុកកៀនស្វាយ ដឹកនាំកម្លាំងចុះ ចាប់ក្រុមជួញដូរគ្រឿងញៀន ដល់លើផ្ទះបាន៣នាក់,ថ្នាំញៀន៩កញ្ចប់

79

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនដ៏សកម្មមួយកន្លែងដល់លើផ្ទះក្រុមជួញដូរគ្រឿងញៀននៅឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាលកាលពីម៉ោងជិត៧យប់នាថ្ងៃទី១០ខែមិនាឆ្នាំ២០២០នេះដោយចាប់ឃាត់ខ្លួនកបរុមជួញដូរគ្រឿងញៀន៣នាក់និងថ្នាំញៀន៩កញ្ចប់ព្រមទាំងសម្ភារះវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀតផងដែរ។នេះបើយោងតាមការពីសំណាក់លោកអធិការប៉ូលិសស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី១១ខែមិនានេះ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះជនសង្ស័យ៣នាក់គឺទី១ឈ្មោះ ម៉ក់ សុផេន ភេទប្រុស អាយុ១៩ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិត (ឃាត់ខ្លួន) ។
ទី២ឈ្មោះ ពៅ ប៉ុន ភេទប្រុស អាយុ៣០ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិត (ឃាត់ខ្លួន) ។
និងទី៣ឈ្មោះ វណ្ណា បូរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ(ឃាត់ខ្លួន)ជនស្ស័យ
ទាំងបីនាក់មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំ
រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៩កញ្ចប់តូច
២/ កញ្ចប់បារីហ្វីនចំនួន០១
៣/សម្ភារៈវិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថានៅថ្ងៃខែឆ្នាំខាងលើ នោះក្នុងនាមអធិការប៉ូលិសស្រុកកៀនស្វាយបានកំលាំងប៉ុស្ដិ៍នគរ
បាលរដ្ឋបាលសំរោងធំនិងកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងបានល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំក៍ប្រទះឃើញ ក្រុមជនសង្ស័យ ចំនួន០៣នាក់កំពង់ដេកនៅលើផ្ទះរបស់ឈ្មោះពៅ ប៉ុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ នៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ក្នុងនោះឈ្មោះ ម៉ក់ សុផេន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរបុខរបរពុំពិតប្រាកដ,ឈ្មោះ វណ្ណា បូរ៉ាន់ ភេទ
ប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដ,ពៅ ប៉ុន ភេទប្រុស ជាម្ចាស់ផ្ទះ។ រួចកំលាំងសមត្ថកិចក៍មាន
ការសង្ស័យចូលទៅសួរនាំ និងឆែកឆេរក្រោម
ផ្ទះរបស់ឈ្មោះពៅ ប៉ុន ភេទប្រុសក៍រកឃើញថ្នាំ
ញៀនចំនួន០៩កញ្ចប់តូចដែលឈ្មោះ ម៉ក់ សុផេន
ភេទប្រុសបានដាក់ក្នងកញ្ចប់បារីហ្វីនដាក់លាក់នៅក្បែរជើងសសរផ្ទះ រួចកំលាំងសមត្តកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ
ដើម្បីសួនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ក់ សុផេន ភេទប្រុស បានឆ្លើយសារភាពថា ៖ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៩កញ្ចប់តូច ពិតជារបស់ខ្លួនពិតប្រាលដមែន
ឈ្មោះ យ៉ន ធា ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរពុំពិតប្រាកដមានទីលំនៅភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល
បានឲ្យខ្លួនកាន់លក់បន្ត ។រួចជនសង្ស័យបានឆ្លើយសារភាពទៀតថា៖ខ្លួនពិតជាបានលក់និងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ។
ក្រោយពីសួរនាំចប់បានបញ្ជូនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វា
យដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង