ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនប្រព្រឹត្តបទល្មើសខាង កាប់ចាក់នៅកៀនស្វាយ ត្រូវសមត្ថកិច្ចប៉ូលិសបង្រ្កាប

64

កណ្កាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងកាលពីព្រឹកថ្ងៃទី១១ខែមិនានេះថាដោយស្ដីពីករណី ៖ ហិង្សាដោយចេតនាពីសំណាក់ជនដៃដល់ម្នាក់មកលើជនរងគ្រោះម្នាក់បណ្ដាលអោយរងរបួសជាទម្ងន់ពោលគឺបែកក្បាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាកាលពីម៉ោងជិត១១យប់ថ្ងៃថ្ងៃទី១០ខែមិនានេះនៅ
ចំណុចកើតហេតុ នាភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងរបួសឈ្មោះ ចឹង យ៊ាំងគៀក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទី
លំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀន
ស្វាយ ខេត្តកណ្ដាល (របួសក្បាលឆ្វេងដេរចំនួន០២ថ្នេរ)
ចំណែកជនសង្ស័យ ៖ឈ្មោះ មន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ
ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
ច្រវ៉ាក់ម៉ូតូមួយខ្សែប្រវែងមួយម៉ែត្រពីរតឹក ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថានៅថ្ងៃកើតហេតុខាងលើនោះជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក សុីរុសពណ៌សគ្មានផ្លាកលេខជិះគ្នា០២នាក់ក្នុងគោលបំណងទៅដេកចាំស្រះត្រីស្ថិតក្នុងភូមិឃុំកើតហេតុពេលចេញទៅ
ដល់ចំណុចមុខផ្ទះឈ្មោះសុខ យៀង ភេទប្រុសអាយុ៦៧ឆ្នាំ ស្រាប់តែជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះ ពេលមកដល់ចំណុចកើតហេតុជនសង្ស័យបានយកច្រវ៉ាក់ម៉ូតូមកវាយជនរងគ្រោះដោយគ្មានប្រណីដៃដែលកំពង់បើកម៉ូតូបណ្តាលឲ្យរបួស
ក្បាលខាងឆ្វេងដេរចំនួន០២ថ្នេរ ។
លុះដល់ក្រោយមកទើបបានម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ
បាលរដ្ឋបាលសំរោងធំ បានទទួលពាក្យបណ្តឹងរួចកម្លាំប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារ
ភាពថាខ្លួនពិតជាបានយកច្រវ៉ាក់ម៉ូតូជិះដេញវាយជន
រងគ្រោះពិតប្រាកដមែន >>កន្លងមកជនសង្ស័យ
ធ្លាប់ប្រព្រឹត្តបទល្មើសចាក់គេនិងកាំបិតម្តង
ហើយ។
ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង