ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបិទផ្លូវមួយចំនួន ខណៈក្បួនហែរ អដ្ឋិធាតុថ្មើរជើង សម្ដេចវិបុលបញ្ញាសុខ អានទៅតម្កល់នៅ វត្តសារាវ័នតេជោ ដែលនឹងធ្វើឡើងនៅថ្ងៃ១៥ មិនានេះ

84
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការ
បិទផ្លូវជាបណ្តោះអាសន្នមួយចំនួននៅក្នុងរាជធានីភ្នំពេញ ខណៈក្បួនហែរ អដ្ឋិធាតុថ្មើរជើង សម្ដេចវិបុលបញ្ញាសុខ អានទៅតម្កល់នៅ វត្តសារាវ័នតេជោ គ្រោង
នឹងធ្វើឡើងនៅថ្ងៃ១៥ មិនាខាងមុខនេះ ។ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាយោគយល់។
   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការបញ្ជៀសចរាចរណ៍សម្រាប់ពិធីបុណ្យខួបគម្រប់ ៣ឆ្នាំនិងក្បួនហែរ អដ្ឋិធាតុថ្មើរជើង សម្ដេចវិបុលបញ្ញាសុខ អាន សមាជិករដ្ឋសភានិងអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិអន្តរជាតិនិងរៀបចំក្បួនហែរ អដ្ឋិធាតុដោយថ្មើរជើង សម្ដេចវិបុលបញ្ញាសុខ អាន ចេញពីភូមិគ្រឹះសម្ដេចវិបុលបញ្ញាឆ្ពោះ
ទៅតម្កល់អដ្ឋិធាតុនៅវត្តសារាវ័នតេជោ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែមីដាដាឆ្នាំ ២០២០ វេលាម៉ោង ៦និង០០ នាទីព្រឹក ។
 តាមការបរិច្ឆ័ទខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ ចាប់ពីភូមិគ្រឹះសម្ដេចវិបុលបញ្ញា តាមរុក្ខវិថីសម្ដេច ប៉ាន(ផ្លូវលេខ ២១៤ឆ្ពោះ
ទៅមហាវិថីព្រះនរោត្តម ពេលទៅដល់ មហាវិថីព្រះនរោត្តមបត់ឆ្វេងដល់វិថីលីយ៉ត ឡាយ (ផ្លូវលេខ ១៧២) បត់ស្ដាំស្របខាងជើងរបងវត្តសារាវន័តេជោ ដល់វិថីព្រះអង្គយុគន្ធរ(ផ្លូវលេខ១៩)  បត់ស្ដាំដល់ខ្លាំងទ្វារវត្តសារាវ័នតេជោ ចាប់ពីម៉ោង០៦និង០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលមានឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ៕
អត្ថបទដែលជាប់ទាក់ទង