ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេសេកុង បន្តកើនឡើងដល់កម្ពស់ ១២,៤៦ ម៉ែត្រ

435

ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,៤៦ ម៉ែត្រ ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម៉ែត្រ) ។

សូមជម្រាបថា នៅទូទាំងខេត្តស្ទឹងត្រែង នាវេលាយប់ថ្ងៃទី ២៦ បានទទួលរបាយទឹកភ្លៀងក្នុងកម្រិតពី ៣៧-៦១ មិល្លីម៉ែត្រ ផងដែរ និងបានធ្វើឲ្យតំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ ក្រសួងបានសម្រេចបើកទ្វារទឹកសំណង់ការពារទឹកជំនន់ក្រុងស្ទឹងត្រែង ដើម្បីរំដោះទឹកជំនន់ចេញពីក្រុង ។ ពេលនេះ ជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង បានស្រកអស់វិញហើយ ។

អត្ថបទដែលជាប់ទាក់ទង