គ្រួសារអ្នកឆ្លង COVID-19 នៅខេត្ត ព្រះវិហារ ទទួលបានការឧបត្ថម្ភសម្ភារ និងថវិកាលើកទឹកចិត្តពីអាជ្ញាធរខេត្ត
ព្រះវិហារ៖ ក្រុមគ្រួសារខ្មែរ ២នាក់ ដែល មានផ្ទុកជំងឺកូវីដ១៩ រស់នៅភូមិឡតិ៍អិដ្ឋ សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ និងមើលការថែទាំជាប្រចាំ ក៏ដូចជាទទួលបានអំណោយសម្ភារ និងថវិកាជាការលើក ទឹកចិត្តពីអាជ្ញាធរខេត្តព្រះវិហារ។
លោកស្រីចឹក ហេង អភិបាលរងខេត្ត តំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្ត នៅវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួបសំណេះ សំណាលដោយផ្ទាល់ ជាមួយគ្រុមគ្រួសារ បុរសខ្មែរ ២នាក់ដែលមានជំងឺកូវីដ១៩ នៅលំនៅដ្ឋានស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ជាមួយគ្នានោះលោកស្រី ចឹក ហេង បាន ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។
លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់
ជូនក្រុមគ្រួសារបុរសជនជាតិខ្មែរទាំង ២នាក់ ដែលមានជំងឺកូវីដ១៩ ហើយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦ មករានោះ មានសុខភាពល្អធម្មតាទេ ដោយទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ ។
លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងការពារជានិច្ចកុំឲ្យឆ្លងនឹងកើតមានជំងឺកូវីដ១៩ ត្រូវវិធានការការពារនោះ គឺត្រូវអនុវត្តន៍ឲ្យ បានជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនោះដែរ អាជ្ញាធរខេត្តក៏បានថ្លែងដល់មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តព្រះ វិហារ ដែលបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងភូមិផងដែរ។
ដោយគិតមកដល់យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ រួមមាន៖ ទី១.បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)ទី២. បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣. ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤. បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៥.ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៦.បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧.បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជ ធានីភ្នំពេញទី៨. បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញទី៩. ទារកជនជាតិបារាំងអាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០.បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១. បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារទី១២. បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះ វិហារ។ ទី១៣.បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្ដ បន្ទាយមានជ័យទី១៤.បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យទី១៥, ទី១៦. បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រាទី១៧, ១៨, ១៩, ២០. បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបងទី២១. បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យា បាលនៅមន្ទីរពេទ្យខេត្តកែបទី២២.បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅ ពញាក្រែកទី២៣.បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៤.បុរស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៥. បុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧. បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញទី២៨. បុរសជនជាតិខ្មែរ នៅស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំទី២៩, ៣០ និង៣១.ជនជាតិម៉ាឡេស៊ី៣នាក់ នៅ ខេត្តកែប ទី៣២. បុរសជនជាតិខ្មែរ នៅ ខេត្តកោះកុង ទី៣៣.បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤.ជន ជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥.ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦.ជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧.ជន ជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ៕ សំរិត