ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​តុលាការ​ផ្តន្ទាទោស​លោក​ឧកញ៉ា គិត ធាង ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ លើ​សំណុំរឿង​គ្រឿងញៀន ៥០​គីឡូក្រាម

1,054

 

​ភ្នំពេញ​៖ តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​ផ្តន្ទាទោស​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប Rock ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ក្រោម បទ​ចាត់ចែង សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត​។

​ពាក់ព័ន្ធ​ករណីនេះ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​សារ​ថា “​ខណៈដែល​មហាជន​កំពុង​វ៉​ក់វី​រឿង Covid19 ក្រុមប្រឹក្សាតុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក គិត​ធាង ត្រឹមតែ​៤​ឆ្នាំ លើ​សំណុំរឿង​គ្រឿងញៀន ៥០​គីឡូក្រាម ។ ខ្ញុំ​គិតថា​ទំហំ​ទោស​នេះ ហាក់បីដូចជា​មិន​ស័ក្តិសម​នឹង​ទំហំ​ប្រព្រឹត្ត​នោះឡើយ​” ។​

​បើតាម​លោក សួង ចាន់ថន មេធាវី​ម្នាក់​របស់លោក គិត ធាង ដែល​ប្រាប់​សារ​មា​ព័ត៌មាន​ក្នុងស្រុក​មួយ ថា លោក គិត ធាង កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ លោក​មេធាវី មានប្រសាសន៍ថា “​គាត់​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ គាត់ មាន​ជំងឺ​សួត​”​។​

​ចំណែក​មនុស្ស​ទាំង​២៤​នាក់​នោះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចាប់​១​ឆ្នាំ ទៅដល់ ៤​ឆ្នាំ​។ ឯម​នុស្ស​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​លោក គិត ធាង ដែរនោះ ត្រូវបាន​លើកលែង​ការចោទប្រកាន់​។​

​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច បាន​ទៅ​ចាប់​លោក គិត ធាង ដល់​ភូមិគ្រឹះ​របស់លោក​តែម្តង ចំណែក​ក្លិប​របស់លោក ត្រូវបាន​បិទ​ចោល​។ កាលនោះ សមត្ថកិច្ច បាន​រកឃើញ​មនុស្ស​រាប់រយ​នាក់ ដែល​សេព​គ្រឿងញៀន​ក្នុង​ក្លិប Rock តែ​ពួកគេ​ទាំងនោះ ត្រូវបាន​ដោះលែង​វិញ ក្រោយ​ទទួល​ការអប់រំ​៕​

អត្ថបទដែលជាប់ទាក់ទង