ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិខ្មែរ​ឥស្លាម រួមទាំង​អ្នកបើកបរ ១០​នាក់ មក​ពិនិត្យ ហើយ​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩

90

 

​ពោធិ៍សាត់​៖ កម្លាំង​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ខេត្ត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច និង​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ក្រគរ បាន​ចុះ​ឃាត់​រថយន្ត​មួយគ្រឿង ដែល​ដឹក​ជនជាតិ​ខ្មែរឥស្លាម ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ នៅឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវបាន​គេ​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដូចគ្នា ដើម្បី​បញ្ជូន​ដាក់​ឱ្យនៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ និង​យក​សំណាក មក​ធ្វើតេស្ត ជៀសវាង​មានការ​ចម្លង​ដល់​ពលរដ្ឋ​។​

​ទោះបី​ជាមាន​ករណី​ឃាត់​រថយន្ត និង​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ​យ៉ាងណាក្តី គិត​ត្រឹម​វេលា​ម៉ោង ៨ និង​០៦​នាទី​យប់ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​ម្សិលមិញ ខេត្តពោធិ៍សាត់ នៅ​មិនទាន់មាន​ករណី​ជំងឺ​កូ​វីដ​១៩ នៅឡើយ​ទេ​។ នេះ​បើតាម ការ​បង្ហោះ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្តពោធិ៍សាត់ ក្នុង​ផេ​ក​ផ្លូវការ Pursat Provincial Health Department​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង​៤៣​នាទី​រសៀល ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​ម្សិលមិញ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

ការចុះ​ឃាត់​រថយន្ត​ដឹក​ជនជាតិខ្មែរ​ឥស្លាម​នេះ គឺធ្វើឡើង​បន្ទាប់ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បានផ្តល់​ព័ត៌មាន​មក​ថា មាន​បងប្អូន​ជនជាតិខ្មែរ​ឥស្លាម​រស់​នៅ​ខេត្តពោធិ៍សាត់ ចំនួន​៩​នាក់ ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7052 បើកបរ​ដោយ​ឈ្មោះ យូ សុះ (​មិន​ស្គាល់​ទីលំនៅ​) បានចេញ​ដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ វិញ​ត្រឡប់​ទៅ​ពោធិ៍សាត់​វិញ ខណៈដែល​ពួកគាត់​ទាំងអស់នោះ នៅ​ជិត​នឹង​អ្នក​ដែល​ផ្ទុកមេរោគ​កូ​វីដ​១៩ នឹងមិន​ព្រម​អនុញ្ញាតឱ្យ​មន្ត្រី​សុខាភិបាល យក​សំណាក​ទៅពិនិត្យ​។​

​បងប្អូន​ខ្មែរឥស្លាម​ទាំង​៩​នាក់ រួមមាន​៖
១-​ឈ្មោះ ម៉ា​ត លោះ ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
២-​ឈ្មោះ យេ​ប ឆា ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៣-​ឈ្មោះ ឯល សុះ ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៤-​ឈ្មោះ លិ ឡ ភេទ​ប្រុស ភេទ​ប្រុស រសនៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៥-​ឈ្មោះ ហ្វា សេន ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៦-​ឈ្មោះ យឹម អាន ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៧-​ឈ្មោះ ម៉ាន ហូ ភេទ​ប្រុស រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៨-​ឈ្មោះ សុះ យ៉ា ភេទ​ប្រុស រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
៩-​ឈ្មោះ លី សា​ហ្វី​អ៊ី ភេទ​ប្រុស រស់នៅ​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​ទាក់ទង​នឹង​ករណីនេះ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ថ្នាក់​ខេត្ត បាន​បញ្ជា​ផ្ទាល់ ដល់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរពេទ្យបង្អែក និង​ការិយាល័យ ស្រុក​ប្រតិបត្តិ​សំពៅ​មាស ព្រមទាំង​កម្លាំង​សមត្ថកិច្ច​តាម​គោលដៅ​នីមួយៗ ដោយបាន​បញ្ជូន​ជនសង្ស័យ រួមទាំង​អ្នកបើក​បរទាំង​១០​នាក់​ខាងលើ ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក ក្នុង​មណ្ឌល​សុខភាព​កណ្តៀង រយៈពេល​១៤​ថ្ងៃ ដើម្បី​ពិនិត្យ​តាមដាន​បន្ត និង​យក​សំណាក រួមទាំង​វត្ថុ​វិភាគ មក​វិទ្យាស្ថាន​ប៉ាស្ទ័រ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​មេរោគ​កូ​វីដ​១៩ (Covid-19)​។​

អត្ថបទដែលជាប់ទាក់ទង