ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​បេតុងចូល​វត្តកំពង់ក្ដុលនៅក្នុងសង្កាត់​សាក់សំពៅ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរបាននិងកំពុងស្ថាបនាឡើងវិញហើយ

95
ភ្នំពេញ៖ កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម
ចូល​វត្តកំពង់ក្ដុលក្នុងសង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលទទួលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុននោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ ខណៈដែលលោកចុះ​ពិនិត្យមើលជាក់ស្តែងកាលពីថ្ងៃទី២៦ កក្កដា ២០១៨នេះ។
  មន្ត្ថ្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពី លោកឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ ​​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុងចូល​វត្ត​រនតៈតេជៈ ហៅវត្ត​កំពង់ក្ដុល ស្ថិត​នៅ​សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ បានចុះ​ជួសជុល​ឡើងវិញជាបន្ទាន់ហើយ ដើម្បីជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។
គួរបញ្លាក់ផងដែរថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  រួមជាមួយមន្ត្រីពាក់ពន្ធ័ អាជ្ញាធរដែនដីនារសៀលថ្ងៃទី២១ កក្កដា និងព្រឹកថ្ងៃទី២៦ កក្កដា២០១៨នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែងនៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ  នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់។ ក្នុងនោះសង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺ
 សង្កាត់សាក់សំពៅ មាន០៦ភូមិ  ៤៥៤គ្រួសារ មនុស្សចំនួន២០៤៩នាក់ និងធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានទទួលរងការខូចខាតធ្ងន់ធ្ងរផងដែរ ។
   ជាក់ស្តែង កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម
ចូល​វត្តកំពង់ក្ដុលក្នុងសង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលទទួលរងបាក់ស្រុតធ្ងន់ធ្ងរដោយទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះនោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ពោលគឺ បន្ទាប់ពីលោកឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ ​ចុះ​ពិនិត្យមើលជាក់ស្តែងកាលពីប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង