ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡាហែលទឹកចង់ឲ្យសាលារៀន សហការដើម្បីឲ្យសិស្សចេះហែលទឹក

161

ភ្នំពេញ៖លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថា សហព័ន្ធនឹងបង្កើនសកម្មភាពធ្វើយ៉ាងណាឲ្យកុមារកម្ពុជា ជាច្រើនអាចចេះហែលទឹកបាននិងជៀសវាងពីការលង់ទឹក ដោយសហព័ន្ធសហការជាមួយក្លឹបកីឡានានាដែលមានអាងទឹកទាំងអស់ ចូលរួមចលនាបង្រៀនក្មេងៗឲ្យចេះហែលទឹក។

ការចាប់ផ្តើមដំបូងនេះគឺនៅអាងហែលទឹកក្លឹបការ៉ាកុល ដែលស្ថិតនៅខ័ណ្ឌច្បារអំពៅ ដោយសហព័ន្ធជាអ្នកផ្តល់គ្រូបង្រៀននិងក្លឹបជាអ្នកផ្តល់ទីតាំង។ ហេតុនេះសាលាឯកជនក្តីសាលារដ្ឋក្តីអាចដាក់សំណើមក សហព័ន្ធឬដាក់សំណើរទៅកាន់ក្លឹបផ្ទាល់ដើម្បីបញ្ចូល សិស្សរបស់ខ្លួនទៅ ក្នុងកម្មវិធីសិក្សាផ្នែកអប់រំកាយនិងកីឡាដោយយកជំនាញ ហែលទឹក។

សហព័ន្ធខ្មែរកីឡាហែលទឹកបានដាក់ផែនការឲ្យក្មេង១ពាន់យ៉ាងហោចណាស់ ក៏មាន១នាក់ចេះហែលទឹកក្នុងឆ្នាំសិក្សា២០១៨ – ២០១៩នេះ។

ផែនការធ្វើបានសម្រេចបានលុះណាតែសាលាអប់រំនិងមណ្ឌលសិក្សាទាំងអស់ចូលរួមសហការ។ ព្រោះសាលាមិនមានខាតបង់អ្វីឡើយគឺគ្រាន់តែសាលា ឬ សិស្សត្រូវដោះស្រាយមធ្យោបាយ ធ្វើដំណើរដោយខ្លួនឯងប៉ុណ្ណោះ ។

សិស្សទាំងអស់អាចរៀនក្នុង១អាទិត្យគឺ១ម៉ោង។ ឆ្នាំសិក្សាយើងមានប្រហែល១០ខែដូច្នេះក្មេងអាចរៀនបាន១០ដង យ៉ាងតិច គឺគេប្រាកដជាអាចហែលទឹក បានដោយមិនភ័យពីការលិចលង់ទៀតឡើយ។

លោកអគ្គលេខាធិការបានបន្តថាសហព័ន្ធនឹងស្វែងរកអ្នកឧបត្ថម្ភដល់គ្រូៗរបស់យើង ទៅតាមអ្វីដែលអាចធ្វើទៅបាន។ចលនានេះនឹងមិនធ្វើតែមួយឆ្នាំ ហើយឈប់នោះទេយើងនឹងបន្តដំណើររហូតដល់ឆ្នាំ២០២៣ និងលើសពីនោះទៅទៀត ដើម្បីកីឡាហែលទឹក និងដើម្បីសុខមាលភាព សុខភាពរបស់ក្មេងៗជំនាន់ក្រោយៗរបស់យើង។

សហព័ន្ធសន្យានឹងផ្ដល់ជូនដោយសាលាមួយ ទទួល១០នាក់ព្រោះសហព័ន្ធ និងគ្រូព្រមទាំងក្លិបត្រូវការរកទទួលទានដែរ។ក្លិបផ្សេងៗដែលចង់បានគ្រូទៅជួយបង្ហាត់នោះសហព័ន្ធមានគ្រប់គ្រាន់ទាំងអស់។ សហព័ន្ធខ្មែរកីឡាហែលទឹកក៏សុំប្រកាសថា សហព័ន្ធយើងនឹងប្រារព្ឋការប្រកួតជាលក្ខណអន្តរជាតិមួយ នៅឆ្នាំក្រោយនេះ នោះគឺជាការប្រកួតតាមអាយុរបស់គ្រប់ប្រទេសអាស៊ាន (Sea Age)៕

អត្ថបទដែលជាប់ទាក់ទង