ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តចំពោះសភាអាមេរិក ដែលបានអនុម័តច្បាប់វាយប្រហារលើរាជរដ្ឋាភិបាលកម្ពជា
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយសម្តែងការខកចិត្តចំពោះសភាតំណាងរាស្រ្តអាមេរិក ដែលបានអនុម័តច្បាប់ «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» ដើម្បីវាយប្រហារលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពជាចំនួន១៧រូប។
ស្ថាប័នព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ច្បាប់នេះបានរំលោភយ៉ាងកំរោលលើព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ ជាសមាជិកអង្គការសហប្រជាជាតិ ដូចគ្នានឹងសហរដអាមេរិកដែរ។ ច្បាប់នេះ បានដាក់ទណ្ឌកម្មគ្មានមូលដ្ឋានមកលើបុគ្គលសាធារណៈរបស់កម្ពុជា តាមទំនើងចិត្ត ដោយមិនគោរពដល់គោលការណ៍អន្តរជាតិ ស្តីពីអធិបតេយ្យភាព សមភាព និងការមិនជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរដ្ឋដទៃ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា៖