អភិបាលខណ្ឌពោធិ៍សែនជ័យផ្សព្វផ្សាយវិធីសាស្ត្រការពារនឹងរោគCovid-19 ,ដល់បងប្អូនកម្មករ កម្មការនីរោងចក្រកាត់ដេរជាង១ម៉ឺននាក់
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញចុះទៅរោងចក្រកាត់ដេរនៅសួនកាណាឌីយា សង្កាត់ចោមចៅទី១ ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រការពារនឹងរោគCovid-19 ដល់បងប្អូនកម្មករកម្មការនីជាង១ម៉ឺននាក់។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា៖ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 និងមានសារអប់រំអាទិភាពសំខាន់ៗចំនួន៣ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដូចជា៖។
១៖ អ្នកមកពីបរទេសសូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពអ្នក៕