ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ច្បារអំពៅទី១ ចុះផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទ ពីវិធីការពារបង្កាទប់ស្កាត់មេរោគកូវីដ១៩នៅតាមដងផ្លូវ,តាមសហគមន៍,ទីប្រជុំជន

107

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១និងសហការីបានចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បី​អោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១និងនៅទីប្រជុំជន តាមសហគមន៍និងពេលបងប្អូនធ្វើដំណើរតាមដងផ្លូវចេញចូលរាជធានីភ្នំពេញឬមកកាន់ទីផ្សារច្បារអំពៅដើម្បីអោយបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារនិងពាក់ស្រោមដៃផងដែរ។
​ ខណៈពេលចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាពេលនោះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថាដើម្បី​បង្ការ​ទប់ស្កាត់ ដោយការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩និង​មាន​សារ​អប់រំ​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នក​មកពី​បរទេស​សូម​អោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បី​ការពារ​នៃការឆ្លង​ជម្ងឺកូវីដ១៩ ចាប់ពី​ថ្ងៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ​។​២៖ ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត នោះក្រៅពី​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់​។​
៣៖ ប្រសិនបើ​លោកអ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជម្ងឺកូ​វីដ​១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ថែទាំ​សុខភាព​របស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល៕

អត្ថបទដែលជាប់ទាក់ទង