ប្រធានផ្សារបន្លែចុះផ្សព្វផ្សាយ ពីវិធីការពារបង្កាទប់ស្កាត់ មេរោគកូវីដ១៩ដល់បងប្អូនអាជីវករផ្សារនិងអតិថីជនពេលចេញ ចូលទិញទំនិញផ្សារ បន្លែ
ភ្នំពេញ៖កាលពីរសៀល២៥ ខែមីនា ឆ្នាំ២០២០ នេះលោក សាន់ ប៊ុនណាប្រធានផ្សារបន្លែខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងសហការីបានចុះធ្វើការផ្សព្វផ្សាយពីវិធីបង្ការដោយទប់ស្កាត់ការពារមេរោគកូវីដ១៩ដើម្បីអោយបងប្អូនអាជីវករនិងអតិថិជនពេលពួកគាត់ចេញចូលមកកាន់ទីផ្សារក្នុងការទិញទំនិញនិងបន្លែបង្កាត្រីសាច់គ្រប់មុខនៅផ្សារបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតគ្រប់ៗគ្នាពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារនិងពាក់ស្រោមដៃផងដែរ។
ខណៈពេលចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាពេលនោះលោក សាន់ប៊ុនណាប្រធានផ្សារបន្លែខណ្ឌច្បារអំពៅក៏បានមានមតិលើកឡើងយ៉ាងក្បោះក្បាយថាដើម្បីបង្ការទប់ស្កាត់ ដោយការពារនៃការរីករាលដាលជម្ងឺកូវីដ១៩និងមានសារអប់រំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នកមកពីបរទេសសូមអោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បីការពារនៃការឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត នោះក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពរបស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល៕