ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ប្រកាសពីភាពជោគជ័យសម្រាប់ការហែក្បូនឃោសនាបោះឆ្នោតឆ្នាំ២០១៨នេះ

98

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីភាពជោគជ័យសម្រាប់ការហែក្បួន ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលចាប់ផ្តើមតាំងពីថ្ងៃទី ៧ កក្កដា ដល់ថ្ងៃទី២៧ នៃថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺមានភាពល្អប្រសើរ ខុសពីអាណត្តិមុន។

សមាជិក និងជាអ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃរសៀលថ្ងៃទី២៧ កក្កដានេះ ថា បរិយាកាសនៃការហែក្បួនឃោសនា អាណត្តិទី៧ នេះគឺប្រព្រឹត្តិទៅដោយរលូន ដោយគ្មានអំពើអ្វីកើតឡើងនោះទេ ហើយពាក្យបណ្តឹងដែលប្តឹងដោយគណបក្សនយោបាយក៏មានចំនួនតិចនោះដែរ ដែលខុសពីអាណត្តិមុន។

ក្នុងអាណត្តិនេះសម្រាប់អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប បានទទួលពាក្យបណ្តឹងតែចំនួន៣០ប៉ុណ្ណោះ ខណៈដែលអាណត្តិទី៥ គឺមានចំនួនជាង៣០០បណ្តឹង។ ចំនួននេះគឺខុសគ្នាដាច់ពីអាណត្តិមុន។

លោក ហង្ស ពុទ្ធា បានបន្តថា ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះដែរ គឺសកម្មជន នៃគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងនោះបានចេញឃោសនារកសម្លេងឆ្នោត នៅលើដងផ្លូវនោះគឺមានចំនួនជិតពីរលាននាក់ ដោយប្រើប្រាស់រថយន្តចំនួនជាង៦ម៉ឺនគ្រឿង ជាង៣០ម៉ឺនគ្រឿង។

សូមជម្រាប ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។ គណបក្សនយោបាយចំនួន២០បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។

ដោយឡែកចំពោះអ្នកសារព័ត៌មានវិញ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួនជាង១,២០០នាក់ មកពី១៦១អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

ចំពោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវិញ គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការមានចំនួ នសរុបជាង៩ម៉ឺននាក់ ដែលនឹងចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតជាតិខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង