ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក្យប្តឹងចោទប្រកាន់លោស្រី ឆាយ សុវណ្ណ និងស្វាមី ឈ្មោះ ធន សារ៉ាយ ប្រធានសមាគមអាដហុក (ADHOC) ថាបានគេចវេសមិនព្រមបង់ពន្ធ ថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦

87


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយចោទប្រកាន់លោស្រី ឆាយ សុវណ្ណ និងស្វាមី ឈ្មោះ ធន សារ៉ាយ ប្រធានសមាគមអាដហុក (ADHOC) ថាបានគេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋលើថ្លៃឈ្នួលផ្ទះរបស់ខ្លួនដែលបានជួលឲ្យសមាគមអាដហុក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។

តាមការស្រាវជ្រាវប្រមូលព័ត៌មាននៃការគ្រប់គ្រងអចលនទ្រព្យ និងការបំពេញកាតព្វកិច្ចសារពើពន្ធលើឈ្នួលផ្ទះ និងដីខាងលើ ស្ថិតនៅក្នុងភូមិសាស្រ្តនៃការគ្រប់គ្រង់ប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខណ្ឌដូនពេញ បានបង្ហាញថា អាសយដ្ឋានផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានលេខសញ្ញាណកម្មអចលនទ្រព្យ ០២១០០២៦៧៣៧ ថ្ងៃខែឆ្នាំចុះបញ្ជីពន្ធដារ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ បានជួលទៅឲ្យសមាគមអាដហុក តំណាងដោយលោក គា អ៊ិន មានលេខអត្តសញ្ញាណកម្មជួលអចលនទ្រព្យ ROOM-១៦០០០១៤៥៣ ចុះថ្ងៃខែឆ្នាំចាប់ផ្តើមជួលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ក្នុងមួយខែតម្លៃ ឈ្នួលចំនួន៩.២០០.០០០រៀល ។ ផ្អែកតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចាប់ផ្តើមដាក់ដំណើរកាលពីខែ មករាឆ្នាំ២០១៦ មក បានបង្ហាញថា ម្ចាស់ផ្ទះជាកម្មសិទ្ធិករខាងលើក៏បានបំពេញកាតព្វកិច្ចសារពើពន្ធដោយបានបង់ប្រាក់ពន្ធកាត់ទុកលើឈ្នួលផ្ទះ និងដីចំនួន១០ភាគរយ គឺ៩២០.០០០រៀល ស្នើនឹងចំនួន២៣០ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០១៦ (ពីខែមករា រហូតដល់ខែធ្នូ) បានត្រឹមត្រូវ ។ ចំពោះទិន្នន័យក្នុងឆ្នាំ២០១៥ វិញ អគ្គនាយកដ្ឋានពន្ធដារ មិនមានទេ ព្រោះមិនទាន់បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Single Invoices នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង