ទឹកទន្លេសេកុង នៅចំណុចព្រំប្រទល់កម្ពុជាឡាវ បានស្រកចុះ ០,៦០ម៉ែត្រ
ស្ទឹងត្រែង ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពកម្ពស់ទឹកទន្លេសេកុង ដោយបានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ខែកក្កដា ទឹកទន្លេសេកុង នៅចំណុចព្រំប្រទល់កម្ពុជាឡាវ បានស្រកចុះ ០,៦០ម៉ែត្រ ហើយ ។
ក្រសួងបានបន្ថែមថា ទឹកទន្លេសេកុង នៅផ្នែកខាងក្រោម នឹងចាប់ស្រុកចុះជាបន្តបន្ទាប់គ្នា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានទឹកភាពកម្ពស់ទឹកទន្លេ ដោយយោងតាមការព្យាករណ៍ កម្ពស់ទឹកទន្លេមេគង្គលើ នឹងបន្តកើនឡើងសន្សឹមៗ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងនោះមាន ទន្លេមេគង្គស្ទឹងត្រែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ទឹកអាចឡើងដល់កម្ពស់ ១០,៥០ម៉ែត្រ ។ ទន្លេមេគង្គក្រចេះ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ទឹកអាចឡើងដល់កម្ពស់ ២១,០០ម៉ែត្រ។ ទន្លេមេគង្គកំពង់ចាម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ទឹកអាចឡើងដល់កម្ពស់ ១៤,២០ម៉ែត្រ ។ ដោយឡែកចំពោះទន្លេបាសាក់ចតុមុន ទន្លេមេគង្គអ្នកលឿង ទន្លេបាសាក់កោះខែល និងទន្លេសាបព្រែកក្តាម កម្ពស់ទឹកនឹងមិនចោទជាបញ្ជាទេ។
ក្រសួងបានប្រកាសពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ ៖