ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញអប់រំមកពីសហរដ្ឋអាមេរិក និងកម្ពុជា បង្ហាញគន្លឹះដល់និស្សិតកម្ពុជា ដើម្បី ទទួលបានការសិក្សាជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ និងព័ត៌មានវិទ្យា

103

ភ្នំពេញ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង វិទ្យាស្ថាន ចក្រក្រីហេងសំរិន បានបញ្ជាក់ថា៖ សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្ដកំពង់ចាម បានអ្នកជំនាញអប់រំមកពីសហរដ្ឋអាមេរិក និងកម្ពុជា បាន បង្ហាញអំពីអត្ថប្រយោជន៍ និងឱកាស បានទៅសិក្សាន សហរដ្ឋអាមេរិកលើជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ និងផ្នែកព័ត៌មានវិទ្យាដល់ និស្សិតកម្ពុជា ដើម្បីបង្កើននូវសក្ដានុពល និងចំណេះដឹងលើជំនាញនេះ ឱ្យបានកាន់តែ ទូលំទូលាយថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីឱកាសការសិក្សានៅសាកលវិទ្យាល័យ អឹម យូ អឹម និងចុះ កម្មសិក្សាផ្នែកព័ត៌មានវិទ្យានៅសហរដ្ឋអាមេរិក លោកបានបញ្ជាក់បែបនេះ ខណៈ លោកចូលរួមជាជាអធិបតីភាព កាលពីថ្ងៃ២៧ កក្ដដា ឆ្នាំ២០១៨ នៅមជ្ឈ មណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន លោកបណ្ឌិត ហ្គ្រេក ហ្គែធ័រ ព្រឹទ្ធបុរសផ្នែកព័ត៌មាន វិទ្យានៃសាកលវិទ្យាល័យ អឹម យូ អឹម (MUM)សហរដ្ឋអាមេរិក ។
លោកបានបញ្ជាក់ថា៖ និស្សិតកម្ពុជា នឹងមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យ អឹម យូ អឹម លើជំនាញផ្នែកកម្មវិធីវិទ្យា សាស្រ្ដកុំព្យួទ័រ និងផ្នែកព័ត៌មានវិទ្យា តាមរយៈការដាក់ពាក្យប្រឡង ដើម្បីបន្ដការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យាពីព្រោះជំនាញមួយនេះ ត្រូវបានទទួលស្គាល់ធំជាងគេនៅសហ រដ្ឋអាមេរិក។
លោកបណ្ឌិតលើកឡើងថា ជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ និងព័ត៌មានវិទ្យានេះ គឺជាជំនាញមួយល្បីជាងគេ និងមានទីផ្សារធំជាងគេនៅសហរដ្ឋអាមេរិក ដោយសាកលវិទ្យា ល័យបានផ្ដល់ឱកាសឱ្យនិស្សិតបានសិក្សាបណ្ដើរ ចុះកម្មសិក្សាធ្វើការផ្ទាល់ជាមួយបណ្ដា ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនMicrosoft, ក្រុមហ៊ុន IPM, ក្រុមហ៊ុន Apple ជាដើម។

លោកបន្ដថា៖ នេះគឺជាឱកាសមួយសម្រាប់និស្សិតកម្ពុជាដែលមានសមត្ថភាព ក្នុងដាក់ពាក្យប្រឡង ជាប់ទៅសិក្សានៅសាលកវិទ្យាល័យ អឹម យូ អឹម ហើយភាគច្រើន៩៩ ភាគរយ នឹងទទួលបានការងារ ធ្វើនៅតាមបណ្ដាក្រុមហ៊ុនធំៗក្នុងសហរដ្ឋអាមេរិក ដែល សាកលវិទ្យាល័យបានចាប់ដៃគូជាមួយក្រុម ហ៊ុនប្រមាណជាង៥០០ក្រុមហ៊ុន និងទទួលបាន ប្រាក់ខែខ្ពស់ បើធៀបនឹងជំនាញផ្សេងៗទៀត។

កញ្ញា សេង ស៊ីថា ជានិស្សិតមកពីសាលកវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្ដ កំពង់ចាម បានឱ្យដឹងថា ការចូលរួមក្នុងសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុង ការទទួល បាននូវព័ត៌មានថ្មីៗ និងការចាប់យកឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក ជាមួយ នឹងសាកលវិទ្យាល័យល្បីៗ ជាពិសេសការយល់ដឹងអំពីការរៀបចំឯកសារ និងការត្រៀម លក្ខណៈបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់សាកលវិទ្យាល័យនីមួយៗនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ៖ សាកលវិទ្យាល័យ អឹម យូ អឹម បានសហការ និងចុះអនុស្សរណៈ យោគយល់គ្នាជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចសាខា ខេត្ដកំពង់ចាម ដោយផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជាជំនាញផ្នែកព័ត៌មានវិទ្យា អាចដាក់ពាក្យប្រឡង ដើម្បីទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យានៅសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ មាននិស្សិតអន្ដរជាតិ កំពុងសិក្សា និងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អឹម យូ អឹម ជាង៣.០០០នាក់ មកពីជាង១០០ ប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង