ឆ្លងចរន្តអគ្គិសនី ឆេះរថយន្តឡងរ៉ូវើ សល់តែឆ្អឹង
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៥:៥៥ នាទីល្ងាច ថ្ងៃ សៅរ៏ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
- ម្ចាស់ឈ្មោះ: សាត បញ្ញា ភេទ ប្រុស ២៩ ឆ្នាំ ។
- មុខរបរ : ជាងជួសជុលរថយន្ត
- មូលហេតុៈ ឆ្លងចរន្តអគ្គិសនី ។
- ប្រភេទសំណង់ៈ ជារថយន្តឡងរ៉ូវើ ។
– ខូចខាតសំភារៈ : ឆេះរថយន្តឡងរ៉ូវើ ០១ គ្រឿង ពណ័ខ្មៅផ្លាកលេខ 2P:0268 អស់ទាំងស្រុងនឹងពុំបណ្ដាយអោយឆេះរាលដាលដលផ្ទះនាក់ក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន
- របួសមនុស្ស: គ្មាន
- រថយន្តការិយាល័យអគ្គិភ័យ: ចំនួន ០២ គ្រឿងប្រើប្រាសទឹកអស់ចំនួន ០២ ឡានស្មើនឹង ០៨ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង ១៦:១០ នាទីថ្ងៃខែឆ្នាំដដែល ។