គិលានុបដ្ឋាយិកាអាមេរិកម្នាក់ លាឈប់ពីការងារ ព្រោះមន្ទីរពេទ្យគ្មានសម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០ នេះ ផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister បានផ្សព្វផ្សាយវីដេអូមួយដែលមាន គិលានុបដ្ឋាយិកាអាមេរិកម្នាក់ សម្រេចចិត្តលាឈប់ពីការងារ ទាំងទឹកភ្នែក ព្រោះមន្ទីរពេទ្យគ្មានសម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។
នៅក្នុងខ្សែវីដេអូនោះ គិលានុបដ្ឋាយិកាអាមេរិករូបនោះ បាននិយាយរៀបរាប់ទាំងទឹករលីងរលោងថា ថ្ងៃនេះខ្ញុំបានឈប់ពីការងារ , ខ្ញុំបានទៅធ្វើការ និងបានចាត់តាំងឲ្យធ្វើការផ្នែកព្យាបាល អ្នកជំងឺកូវីដ១៩ នៅអង្គភាព ICU ដែលត្រូវបានបង្វែរទៅជាអង្គភាព ព្យាបាលអ្នកជំងឺកូវីដ១៩ , ពុំមានគិលានុបដ្ឋាយិកាណាម្នាក់ ពាក់ម៉ាសមុខនោះទេ សូម្បីតែម៉ាសសម្រាប់គ្រូពេទ្យក៏គ្មានផង ។ នៅច្រកផ្លូវតាមមន្ទីរពេទ្យ ដែលត្រូវរាយការណ៍ប្រាប់គ្នាទៅវិញទៅមក ក៏គ្មានផង ។ ខ្ញុំមានម៉ាស ៩៥ផ្ទាល់ខ្លួន ។ ខ្ញុំបានប្រាប់ថ្នាក់លើរបស់ខ្ញុំថា យើងខ្វះខាតសម្ភារ ដែលត្រូវឲ្យខ្ញុំការពារខ្លួនឯងផង ធ្វើយ៉ាងណា ឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯង មានសុវត្ថិភាព។ ខ្ញុំមានគ្រួសារ ហើយខ្ញុំក៏ត្រូវទៅផ្ទះដែរ ដូចគេដែរ ហើយតាមមើលទៅ ពុំមានអ្វីល្អប្រសើរនោះទេ ។ អាមេរិកពុំបានត្រៀមអ្វីសោះ ហើយក្រុមគ្រូពេទ្យក៏ពុំមានអ្វីការពារដែរ។ ថ្ងៃនេះខ្ញុំបានជ្រើសរើសផ្លូវជីវិតរបស់ខ្លួនឯង ហើយសមាជិកក្រុមគ្រួសាររបស់ខ្ញុំ ដែលមានបញ្ហាស្រាប់នោះ នឹងគ្មានម៉ាស៊ីនជំនួយដង្ហើមប្រើ ប្រសិនបើពួកគេឆ្លងជំងឺកូវីដ១៩ពីខ្ញុំ។ ខ្ញុំបានចាប់ផ្តើមគិតផ្សេង ខ្ញុំបានចាប់ផ្តើមទៅអង្គភាព ICU នៅព្រឹកនេះ ខ្ញុំរំពឹងថា បានឃើញគ្រូពេទ្យរបស់យើង និងបុគ្គលិករបស់យើង ពាក់ម៉ាស N95 ប៉ុន្តែពុំមាននរណាម្នាក់ពាក់ម៉ាសនោះទេ មន្ទីរពេទ្យនៅទូទាំងប្រទេស ប្រឈមនឹងកង្វះខាតឧករណ៍ការពារខ្លួន ដែលបណ្តាលឲ្យបុគ្គលិកសុខាភិបាលជួរមុខ ប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង និងក៏មានការភ័យខ្លាចណាស់ដែរ ។ពុំមែនដោយសារតែខ្ញុំ ប្រឈមនឹងការមើលថែ អ្នកជំងឺកូវីដ១៩នោះទេ តែដោយសារតែខ្ញុំនៅទីនេះពុំបាន ត្រៀមខ្លួន ពុំមានអ្វីការពារ ។ ពេលដែលយើងមានម៉ាស ដែលអាចប្រើប្រាស់បាន គឺពុំមែនជាម៉ាស ដែលត្រូវពាក់មើលថែអ្នកជំងឺទេ ហើយយើងបានប្រើប្រាស់អាវវែង ដែលមានគុណភាព របស់វា មិនដល់កម្រិតសម្រាប់មើលថែអ្នកជំងឺ។ CDC បានប្រាប់ថា កន្សែងប័ណ្ណដាណា ឬក៏ក្រមា ក៏ល្មមអាចការពារ ខ្លួនយើងមិនឲ្យជំងឺឆ្លងបាន ។ យើងដឹងថា ការនិយាយបែបនោះ មិនត្រឹមត្រូវទេ ចាស ហើយរឿងនោះយើងសង្ឃឹមថា CDC គួរចុះទៅទីនោះ ដើម្បីការពារពួកយើង ជាអ្នកធ្វើការងារជួរមុខ ។ ហើយសូម្បីតែទៅ ក៏គេមិនបានទៅផង ដូច្នេះហើយពួកយើងពិតជាខ្លាចណាស់ ព្រោះយើងពិតជាមានអារម្មណ៍ជ្រួលច្របល់ណាស់ ។ឧទារណ៍ ដូចមានករណីអគ្គិភ័យ អ្នកមិនអាចបញ្ជូនបុគ្គលិកពន្លត់អគ្គិភ័យ ទៅពន្លត់ភ្លើង ដោយប្រើកាំភ្លើងបាញ់ទឹកបានទេ ចុះហេតុអ្វីពួកគេធ្វើបែបនេះ ចំពោះគ្រូពេទ្យ ។ គោលការណ៍ណែនាំរបស់ CDC បានបញ្ជាក់ថា ខ្លួនមិនដឹងច្បាស់ថា កន្សែងឬក្រមា អាចការពារជំងឺមិនឲ្យឆ្លងក្នុងកម្រិតណាទេ ។ បុគ្គលិកថែទាំសុខភាព អាចប្រើម៉ាសផលិតតាមផ្ទះដូចជា កន្សែងប័ណ្ណដាណា ឬក្រមា សម្រាប់ថែទាំអ្នកជំងឺកូវីដ១៩ ជាជម្រើសចុងក្រោយ៕ដោយ៖បញ្ញាស័ក្តិ