ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កែប ជុ​តិ​ម៉ា ចុះសួរសុខទុក្ខ និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង​ថ្មី ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង COVID-19

150

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២០​នេះ លោក កែប ជុតិមា អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខណ្ឌដង្កោ ចូលរួម​ដោយ​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ លោក ជ គឹម​ស័​រ អភិបាល​រហ​ខណ្ឌ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង​ថ្មី ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​លោក កែប ជុតិមា អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ សូម​បងប្អូន​ថែទាំ​អនាម័យ​ខ្លួន​យើង​ជាប់​ជាប្រចាំ ហើយ​ចៀសវាង​កុំ​នៅ​ជុំគ្នា​ច្រើន យើង​ឧស្សាហ៍​លាងដៃ​ដោយ​សាប៊ូ ។ បញ្ហា​មិន​ធ្ងន់ធ្ងរ​ទេ តែ​បញ្ហាសំខាន់ គឺ​យើង​មិនបាន​ដើរលេង​ទៅណា ។ បើ​បងប្អូន​មាន​បញ្ហា​ក្តៅខ្លួន សូម​បងប្អូន​ប្រាប់​អាជ្ញាធរ​ភូមិ សមត្ថកិច្ច ហើយ​យើង​ត្រូវ​ទៅ​ពេទ្យ​ភ្លាម បើ​បងប្អូន​សង្ស័យថា អត់​ស្រួល ពិសេស​អ្នក​មកពី​ក្រៅ ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ សម្តេច​តេ​ជោ លោក​យកចិត្តទុកដាក់​ណាស់ គឺ​សម្តេច​ធ្វើយ៉ាងណា​មិនអោយ​បងប្អូន​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 រាតត្បាត​នេះ​ទេ ។​

​លោក កែប ជុតិមា បាន​ថ្លែង​បញ្ជាក់ថា «​យើង​មិនមែន​ការពារ​តែ​ខ្លួន​យើង​នោះទេ គឺ​យើង​ការពារ​ដល់​គ្រួសារ ប្រព​ន្ឋ កូន​យើង ពិសេស​ការពារ​ដល់​ស​ហគ​មន៍​យើង ។ ព្រោះ​ជំងឺ​នេះ​ឆ្លង​លឿន​ណាស់ តែ​មិន​ធ្វើអោយ​ស្លាប់​នោះទេ បើ​យើង​ការពារ​អនាម័យ​បានល្អ​នោះ​» ។​

​ក្នុងឱកាស​នោះ លោក កែប ជុតិមា ប្រធាន​ក្រុមការងារ បានលើកឡើង​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​សង្កត់ធ្ងន់​ពី​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ COVID-19 ដែល​មកទល់​បច្ចុប្បន្ន​នេះ ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​ជាស​កល​នៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​។​ដោយឡែក​នៅ​កម្ពុជា​យើង ទោះបី​ជំងឺ​នេះ​មិនទាន់​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​មាន​អ្នកជំងឺ​ជាសះស្បើយ​ខ្លះ​ក៏ដោយ​ក្តី ប៉ុន្តែ​មិនទាន់មាន​សញ្ញា​ស្រាកស្រាន្ត​នៅឡើយ​ទេ​។​
​ហេតុនេះ យើង​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ នេះ​បន្តទៅទៀត​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ការណែនាំ​វេជ្ជសាស្ត្រ​របស់​ក្រសួងសុខាភិបាល​ជាអាទិ៍​៖ ការរស់នៅ​មាន​អនាម័យ​ខ្ជាប់ខ្ជួន លាងដៃ​ដុស​សាប៊ូ​ញឹកញាប់ ក្នុង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ត្រូវ​រក្សា​គំលាត​សមស្រប​និង​ពាក់​ម៉ាស​ការពារ​ផ្លូវ​ដ​ង្កើ​ម ពិសេស​ចៀសវាង​ដាច់ខាត​ការប្រមូលផ្តុំ​មាន​មនុស្ស​ច្រើន​។​ល​។​
​ទន្ទឹម​នោះ ត្រូវ​រួបរួមសាមគ្គី​គ្នា​រក្សា​ប្រក្រតីភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ការពារ​សុខភាព​ផ្ទាល់ខ្លួន​និង​គ្រួសារ ការពារ​សុខភាព​សាធារណៈ ដើម្បី​បង្ការ​ទប់ស្កាត់​ដាច់ខាត​មិនឱ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ពិសេស​ក្នុងស្ថានភាព​ជាក់ស្តែង​នៃ​ចលនា ពលករ​អ្នក​មកពី​ក្រៅ និង​ក្រៅប្រទេស​វិលត្រឡប់​មកកាន់​មូលដ្ឋាន​ភូមិ ស្រុកកំណើត​របស់ខ្លួន​វិញ​។​

​ម្យ៉ាងវិញទៀត ត្រូវ​ចេះ​សាមគ្គី​ជួយ​យកអាសារ​គ្នា​ទាំង​ក្នុងពេល​មាន​គ្រោះភ័យ​នៃ​ជំងឺឆ្លង COVID-19 ទាំង​ក្នុងពេល​ពុះពារ​ឆ្លងកាត់​ការលំបាក​ដែលជា​ផលប៉ះពាល់​នៃ​វិបត្តិ COVID-19 នេះ ទៅលើ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​សហគមន៍​។​

​ក្នុងឱកាស​នោះដែរ​លោក ជ គឹម​ស័​រ អភិបាលរង​ខណ្ឌដង្កោ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​បក្ស​ខណ្ឌដង្កោ បានអោយដឹងថា នាពេលនេះ​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ និង​ទប់ស្កាត់​ការឆ្លង​មេរោគ COVID-19 លោក កែប ជុតិមា បានផ្តល់​ក្រមា និង​អង្ករ ដល់​មេ​គ្រួសារ​បក្ស ចំនួន​១២០​នាក់ និង​ថវិកា សមាជិក​បក្ស ចំនួន ៧០​នាក់​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង