ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​ម៉ូតូ​​ពេលយប់ បុក​បង្គោល​ចំណាំងផ្លាត​អម​ផ្លូវ​ស្លាប់​២​នាក់

105

 


​ព្រៃវែង ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នា ជ្រុលចង្កូតទៅបុកបង្គោលថ្មចំណាំងផ្លាត អមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំងពីរ នៅវេលាម៉ោង ១០យប់ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១_៥២ ស្ថិតក្នុង ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ​មុនពេល​កើតហេតុ ម៉ូតូ​ខាងលើ​ម៉ាក​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-8276 បើកបរ​ដោយ​ឈ្មោះ វិ​ន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ នៅ​ភូមិ​មេលោង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង និង​អ្នករួមដំណើរ​១​នាក់​ឈ្មោះ ខាន់ ជៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ ទំពាំង​ជ្រើស ឃុំ​ព្រៃ​ស្នៀត​ស្រុក​ពារាំង ។ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​កន្លែងកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ថ្ម ចំណាំងផ្លាត​អម​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​នៅ​កន្លែងកើតហេតុ​៕

 

អត្ថបទដែលជាប់ទាក់ទង