ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរគណបក្សខណ្ឌកំបូល បានរៀបចំពិធីសូត្រមន្តលើករាសីចម្រើនព្រះបរិត្ត អបអរសាទរឆ្នាំថ្មី ឆ្នាំជូត

90

 

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរគណបក្សខណ្ឌកំបូល បានរៀបចំពិធីសូត្រមន្ត លើករាសីចម្រើនព្រះបរិត្ត អបអរសាទរឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៤ និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ មន្រ្តីគណបក្ស និងសកម្មជនគណបក្សខណ្ឌ សរុប ៣០នាក់ ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានគណបក្សខណ្ឌកំបូល។

ក្នុងឱកាសនោះ បានឧបត្ថម្ភអំណោយជាអង្ករ ភេសជ្ជៈ ក្រមា សារុង និងថវិកាមួយចំនួន របស់លោកជំទាវវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ លោក នៅ សារឿន ប្រធានគណបក្សខណ្ឌ និងលោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សខណ្ឌ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង