ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន លាងសំអាតបរិវេណផ្សារទួលទំពូង

70

 

ភ្នំពេញ៖ក្នុងឧិកាសដឹកនាំកំលាំងសាលាខណ្ឌ អាជ្ញាធរដែនដីនិងគណៈកម្មការផ្សារទួលទំពូងដើម្បីរួមគ្នាធ្វើអនាម័យសំអាតបរិវេណផ្សារនាព្រឹកថ្ងៃទី១២មេសា លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងថា៖នេះជាសកម្មភាព មួយផ្នែករបស់រដ្ឋបាលខណ្ឌ ក៏ដូចគណៈកម្មការផ្សារដើម្បីរួមចំណែកធ្វើឲ្យទីផ្សារមានអនាម័យល្អក្នុងពេលដែលយើងទាំងអស់គ្នាកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរលាកសួតថ្មីគឺCovid.19ដ៏កាចសាហាវដែលកំពុងធ្វើឲ្យប្រទេសជាច្រើនលើសកលលោកភ័យព្រួយដែលវាបានផ្តាច់ជីវិតមនុស្សរាប់សែននាក់ និងមានអ្នកឆ្លងរាប់លាននាក់រួចមកហើយមកទល់ពេលនេះ។
លោកអភិបាលខណ្ឌបានថ្លែងទៀតថា៖ជាគ្នានេះយើងក៏បានគិតទៅ ដល់ការលើកកំពស់អនាម័យបរិស្ថាន សោភណ្ឌភាពទីផ្សារឲ្យបានល្អប្រសើរនិង សុំឲ្យមានការចូលរួមពីបងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅសុំរួមគ្នាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងសំអាតទីតាំងលក់ដូររបស់ខ្លួនឲ្យសក្ត័សមជាទីកន្លែង ដែលអតិថិជនចង់មកទិញ។
លោកថេង សុថុល បន្តទៀតថា៖ផ្សារទួលទំពូង ជាផ្សារដែលយើងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការរីករាលដាលជំងឺCovid.19 ព្រោះជាផ្សារដែលមានជនបរទេសចេញ.ចូលច្រើនបើប្រៀបធៀបទៅផ្សារដទៃ។
ក្រៅពីការលាងសំអាតរួចហើយ អាជ្ញាធរនឹងបន្តបាញ់ថ្នាំសម្លាប់មេរោគថែមទៀតទាំងខាងក្រៅ និងខាងក្នុងផ្សារ។ បងប្អូនអាជីវករក្នុងផ្សារទួលទំពូង បានបង្ហាញឲ្យឃើញពីក្តីរីករាយចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌ.សង្កាត់ក៏ដូច គណៈកម្មការផ្សារក្នុងគោលបំណងលើកកំពស់សុខមាលភាព និងអានាម័យបរិ ស្ថានផ្សារ។៕

អត្ថបទដែលជាប់ទាក់ទង