ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន ក្រុមហ៊ុនឯកជននិង ក្រុមអ្នកសារព័ត៌មាន ប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

143

ភ្នំពេញ៖ សប្បុរសជននានា ក្រុមហ៊ុនឯកជននិងក្រុមអ្នកសារព័ត៌មានផងដែរនោះ នាល្ងាចថ្ងៃទី១៣ខែមេសា ២០២០នេះ បានប្រគល់អំណោយមួយចំនួនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅលើសកលលោក ដោយក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏បាននិងកំពុងរីករាលដាលនៃជម្ងឺនេះដែលនោះ។

  អំណោយ ដែលទទួលដោយ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ១៣មេសានេះ រួមមាន ជែលលាងដៃ សាប៊ូលាងដៃ និងនំស្រួយលីលីចំនួន ១០០កេសផងដែរ។

   លោកឃួង ស្រេងក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ពិសេសក្រុមហ៊ុននំស្រួយលីលីដែលបានជួយឧបត្ថម្ភ មករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ

   ចំពោះអំណោយទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹង ប្រគល់បន្តទៅឱ្យ មជ្ឈមណ្ឌលគរថ្លង់ភ្នំពេញថ្មីនូវសាប៊ូដុំ៥កេសនិងនំស្រួយលីលី ចំនួន១០០កេស៕

 

អត្ថបទដែលជាប់ទាក់ទង