ក្មេងស្រីវយ័១៣ឆ្នាំម្នាក់ បានលង់ទឹកសមុទ្រ ពេលទៅលេងទឹកនៅឆ្នេរអូរត្រេះ
ក្រុងព្រះសីហនុ៖ក្មេងស្រីវយ័១៣ឆ្នាំម្នាក់ឈ្មោះហ៊ុនម៉េងហរ័បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី១៤មេសា២០២០នេះហើយបាត់ខ្លួនរហូតទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។
ភ្លាមៗក្រោយកើតហេតុសមត្ថកិច្ចរួមនិងក្រុមអ្នកជួយសង្គ្រោះក៍ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ។ បើតាមសាច់ញាតិថាក្មេងស្រីរងគ្រោះជាសិស្សរៀននៅសាលាអូរ២ក្រុងព្រះសីហនុមកលេងសមុទ្រជាមួយគ្រួសារ។មុនពេលបាត់ខ្លួនក្មេងស្រីរងគ្រោះបានចូលទៅជួយក្មេងតូចម្នាក់ទៀតដែលលង់ទឹកដោយដោះអាវពោងបោះទៅអោយក្មេងមួយទៀតចៃដន្យអាក្រក់ក៍លង់ទឹកខ្លួនឯងវិញនិងបាត់ខ្លួនតែម្តង។
ក្មេងស្រីរងគ្រោះឈ្មោះហ៊ុនម៉េងហរ័អាយុ១៣ឆ្នាំសិស្សសាលាអូរ២ក្រុងព្រះសីហនុដែលបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។
ក្រុមសង្គ្រោះស្មគ្រ័ចិត្តនិងសមត្ថកិច្ចពាក់ពន្ធ័មិនទាន់ស្វែងរកឃើញក្មេងស្រីនេះនៅឡើយហើយគេនៅមិនទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះថាយ៉ាងណានៅឡើយដែរ។
ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះបុណ្យសុខលីមឳពុកឈ្មោះអ៊ុយហ៊ុនបច្ចុប្បន្នរស់នៅក្រុម១៩ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ៕