អគ្គីភ័យបំផ្លាញផ្ទះប្រជាជននៅ សង្កាត់ក្បាលកោះ នាថ្ងៃបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖កាលពីម៉ោងកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី១៥ខែមេសាឆ្នាំ២០២០នេះមានករណីអគ្គីភយ័មួយបានកេីតទ្បេីង ស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០២ល្វែង ជាប់គ្នា ធ្វេីអំពីដែកប្រកសង្គ័សី មានទំហំ 8.80mគុណ8.50m។
ជនរងគ្រោះទី១ ឈ្មោះ ហៀង ណារ៉ាត ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរ លក់ដូរ ខូចខាតសំភារៈមាន
១/ម៉ូតូ០១គ្រឿងម៉ាក អាយខុន
២/ទឹកបរិសុទ្ធ ៧០កេស
៣/ទឹកក្រូច+ទឹកផ្លែឈេី៧០កេស
៤/ស្រាបៀរ ១២០កេស និង សំភារៈមួយចំនួនទៀត។ ល។
ជនរងគ្រោះទី២ឈ្មោះ ងីម ខេវិន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ ជួសជុលម៉ូតូ ខូចខាតសំភារៈមាន
១/ម៉ូតូ០១គ្រឿងម៉ាក ឌីអូ(កូនទា)
២/សំភារៈគ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ
ករណីខាងលេីបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី(ផ្ទុះសេខ្សែភ្លេីង) ប្រេីរថយន្តពន្លត់អគ្គីភយ័ស្នងការក្រុងអស់ចំនួន៤ទ្បានស្មេី១៦ម៉ែត្រគូប
ពុំបណ្តាលអោយប៉ះពាល់ដល់អាយុជីវិត និង មានរបួសទ្បេីយ៕