ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ឃាត់ខ្លួន​អ្នកបង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​បាន​បន្តិច​

65

 

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១៤ ខែ មេសា​ឆ្នាំ​២០២០​វេលា​ម៉ោង ១៧​និង​៥៨​នាទី​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង នៅ​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយ​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម​បាន​ជិះ​ម៉ូតូ​និង​កាំបិត​ផង​បាន​បង្ក​ការកាប់ចាក់​គ្នា​និង​បណ្តាល​ឲ្យ​ក្មេង​ទំនើង​មួយក្រុម​ទទួលរង​របួស​នោះ​គឺ​៖
១-​ឈ្មោះ ប៉ិច ធា​រា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​រស់ នៅ​ភូមិ​អង្គ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​(​របួសស្រាល​)​។​
២-​ឈ្មោះ ណង សុ​ថៃ​លិ​ក ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​( របួសស្រាល )​។​
៣-​ឈ្មោះ វ៉ាន់ សុធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​(​របួស​ធ្ន​ន់ ) ។​

​នៅពេល​ទទួលរង​របួស​ដោយ​ករណី​ខាងលើ​ហើយ​ក្រុម​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​មកដល់ ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណន់​ក៏​ស្រាប់តែ​ក្រុម​ជនល្មើស​ដដែល​បាន​តាម​មក​ទាន់​ហើយ​ធ្វើ​សកម្មភាព​វាយបំផ្លាញ​បំផ្លាញ​ម៉ូតូ​របស់​ក្រុម​រងគ្រោះ​០១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ស ពាក់​ស្លា​លលេ​ខ ភ្នំពេញ 1C.8555 របស់​ជនរងគ្រោះ​ឈ្មោះ ណង សុ​ថៃ​លិ​ក ខាងលើ​បណ្ដាលអោយ​ខូចខាត​យ៉ាងដំណំ ។​

​នៅក្រោយពេល​កើតហេតុ​ភ្លាមៗ​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ បាន​បញ្ជា​ដឹកនាំ​ដល់​អ​ធិ ការ​នគរបាល​ស្រុក​បាណន់ ធ្វើការ​ស្រាវជ្រាវ រហូត​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជ​នស​ង្ស័​បាន​ម្នាក់​ក្នុងចំណោម​បក្សពួក​ផ្សេងទៀត​។​

​ជនសង្ស័យ​ឈ្មោះ យឿន សុខ​លីន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​ស្រាវជ្រាវ​និង ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​បក្សពួក​ផ្សេង ទៀត​នគរបាល​កំពុង​ស្រាវ​ជ្រាប​ន្ត​៕


អត្ថបទដែលជាប់ទាក់ទង