ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការាតេកម្ពុជាដណ្ដើមបានមេដាយមាសមួយគ្រឿងពីThailand Open

140

​ភ្នំពេញ៖ថ្មីៗនេះកីលាករការាតេវ័យក្មេងកម្ពុជាមួយរូបដណ្ដើម បានមេដាយមាសមួយគ្រឿងពីព្រឹត្តិការណ៍ប្រកួត បើកទូលាយនៅប្រទេសថៃ ដែលគេប្រសិទ្ធនាមថាThailand Open Karate-Do Championship 2018 ។

​ព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៨រូបទៅចូលរួម ។នេះជាព្រឹត្តិការណ៍បើកទូលាយមួយដែលមាន ប្រទេសចំនួន២៣មកពីគ្រប់ទ្វីបទាំង៥លើពិភពលោក មកចូលរួម ។ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន១៨រូបមានតែកុមារាឡាច រ៉ាយុទ្ធមួយរូបគត់ដែលដណ្ដើមបានមេដាយមាស លើវិញ្ញាសាមេគុនឯកត្តជន ។

​សូមបញ្ជាក់ថាវិញ្ញាសាឯកត្តជននេះមានកីឡាករ-កីឡាការិនី ចំនួន៤២រូបមកពី៦ប្រទេសចូលរួមប្រជែងគ្នា ហើយកម្ពុជាគឺកីឡាករឡាច រ៉ាយុទ្ធដណ្ដើមបានមេដាយមាស ។ប្រទេសទាំង៦ដែលចូលរួមប្រជែងនោះមានម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា ។

​លោកឡាចច័ន្ទដារ៉ាអគ្គលេខាធិការរងខេមរសហព័ន្ធការាតេដូកម្ពុជា បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ធំៗបែបកម្ពុជា ពុំធ្លាប់ប្រជែងឈ្នះ ប្រទេសខ្លាំងៗទាំងអស់នោះទេ គឺទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុនតែពេលនេះកម្ពុជា​ដណ្ដើមបានមេដាយមាសហេតុនេះ​មាន ន័យថាយើងមានការរីកចម្រើនច្រើនហើយ ៕

អត្ថបទដែលជាប់ទាក់ទង