ការត្រៀមខ្លួន របស់កម្ពុជា សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ប្រទេសកម្ពុជាចាប់ផ្តើមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។
កាលនោះប្រទេសកម្ពុជាប្រមូលបានមេដាយសរុបចំនួន ៤៦ សម្រាប់ការបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុតលំដាប់ទី ២ នៅក្នុងការប្រកួតកីឡាក្នុងតំបន់ចាប់តាំងពីបានចូលរួមម្តងទៀតក្នុងឆ្នាំ ១៩៩៥ ។ ដែលពេលនោះមានអត្តពលិកកម្ពុជាតិចតួចណាស់ដែលបានចូលរួម។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខា
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ក្នុងជំនួបជាមួយតំណាងសហព័ន្ធជាតិទាំងជាង៣០បាន ចង្អុលបង្ហាញដល់អ្នកចូលរួមទាំងអស់ត្រូវតែធ្វើការរួមញនាដោយជិតស្និទ្ធ ដោយទុនូវភាពអាក់អន់ចិត្តរវាងគ្នានឹងគគ្នាមួយដុំដើម្បីធានានូវភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុតរៀបចំឡើងដោយកម្ពុជា ។
លោកបានបន្តថា ពេលនេះយើងទាំងអស់គ្នាយល់ថា ជាពេលដែលយើងទាំងអស់គ្នា
ត្រូវទទួលចំពោះប្រទេសជាតិ និងកេរ្តិ៍តំណែលរបស់យើងនៅស៊ីហ្គេមហេតុនេះសហព័ន្ធជាតិ
ត្រូវតែហ៊ានលះបង់ក្នុងការកែទម្រង់។ កម្ពុជាបានបង្កើតអនុគណៈកម្មាធិការចំនួន១៥ ដើម្បីជួយដោះស្រាយបញ្ហាដែលទាក់ទងជាមួយស៊ីហ្គេមឆ្នាំ២០២៣ ។
កម្ពុជាគ្រោងនឹងចំណាយថវិកាប្រមាណ៤០០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ី
ហ្គេមឆ្នាំ ២០២៣ ។ សូមបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡា
កម្រិតតំបន់ជាលើកទី១នេះតាំងពីជិត១០ឆ្នាំមុនមកម្ល៉េះ តាមរយៈការកសាងពហុកីឡដ្ឋានមរតកតេជោ នៅជាយទីក្រុងភ្នំពេញដែលមានតម្លៃប្រមាណ១៦០លានដុល្លារ ដែលផ្ដល់មូលនិធិដោយប្រទេសចិន ។
កីឡាស៊ីហ្គេមបានបង្កើតឡើងនាឆ្នាំ១៩៥៩ ដែលដែលកាលនោះ មានឈ្មោះថាកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ហើយកម្ពុជាក៏ជាស្ថាបនិកមួយដែរ ។ កាលនោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាឆ្នាំ១៩៦៣ តែដោយសារបញ្ហានយោបាយកម្ពុជា អាក់ខានក្នុការធ្វើជាម្ចាស់ផ្ទះរហូតមកដល់
ពេលនេះ ៕