លោកហែម គិរី៖ព្រឹត្តិការណ៍ប្រកួតមួយត្រូវខកខាន និង វគ្គបណ្ដុះបណ្ដាលមួយត្រូវពន្យារពេល
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកក៏ដូចជាសហព័ន្ធកីឡាជាតិនានាដែរដែលព្រឹត្តិការណ៍មួយចំនួន ក្រូវបាន
ខកខានក្នុងការប្រកួត ឬ ក៏ត្រូវលើកពេលនោះ ។
លោកហែម គិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាសម្រាប់សហព័ន្ធរបស់លោកក៏មិន
ខុសពីសហព័ន្ធនានាដែរគឺសុទ្ធតែត្រូវរំខានដោយមេរោគផ្លូវដង្ហើមកូវីដ ១៩ ។លោកទទួលស្គាល់ថាសម្រាប់ឆ្នាំនេះសហ
ព័ន្ធហែលទឹកមិនមានព្រឹត្តិការណ៍នៅក្រៅប្រទេសច្រើននោះទេតែសម្រាប់នៅក្នុងប្រទេសព្រឹត្តិការណ៍ចំនួន២មួយត្រូវបាន
ខាកខាន និងមួយទៀតត្រូវបានពន្យារពេល ។
ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំមួយដែលគេប្រសិទ្ធិនាមថាការប្រកួតហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន
ដែលតែងតែរៀបចំធ្វើឡើងនៅរាលខែកុម្ភៈរៀងរាល់ឆ្នាំនោះត្រូវបានខកខានប្រកួត ។តែប្រសិនបើជម្ងឺកូវីដ ១៩នេះឆាប់
សាមរលាបទៅវិញនោះលោកនឹងខិតខំរៀមចំឲ្យបាននៅក្នុងឆ្នាំនេះ ។
ព្រឹត្តិការណ៍មួយទៀតគឺវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកដែលលោកគ្រោងធ្វើរយៈពេល៥ថ្ងៃដែគ្រោងនឹងចាប់ផ្ដើមពីខែ
ឧសភាទៅនោះក៏ត្រូវបានលើកពេល ។ ពេលនេះវគ្គនេះលោកបង្ខំចិត្តលើកទៅធ្វើនាខែសីហាក្នុងឆ្នៃដដែលនេះតែប្រសិន
បើការរាតត្បាតរបស់កូវីដ ១៩នៅតែអូសបន្លាយនោះអ្វីៗនឹងត្រូវប្រែប្រួលទៀតជាមិនខាន ។
វគ្គនេះនឹងចំណាយដោយថវិការរបស់ក្រសួងអប់រំយុវជន និង កីឡា ចំពោះគ្រូឧទ្ទេសវិញនោះលោកក៏គ្រោងនឹង
អញ្ជើញគ្រូមកពីសហព័ន្ធអន្តរជាតិ ។
ពាក់ព័ន្ធនឹងការហ្វឹកហាត់វិញនោះគឺពួកគេហ្វឹកហាត់តាមផ្ទះដូចសហព័ន្ធនានាដែរ ។សម្រាប់អ្នកដែលមិនមែនរស់
នៅតំបន់ទន្លេ ព្រែក ឬស្ទឹងនោះពួកគេហាត់នៅលើគោក ។ពួកគេហាត់គ្រាន់តែដើម្បីរក្សាកម្លាំង និងរក្សាចលនាឲ្យបានតែ
ប៉ុណ្ណោះ ។
ចំពោះអ្នកដែលរស់នៅតាមតំបន់ដែលមានស្ទឹង ទន្លេ ព្រែកនោះក្រៅពីហាត់លើគោកគេមានទឹកសម្រាប់អនុវត្តន៍
ផ្ទាល់ ។ទោះជាយ៉ាងណាក៏លោកទទួលស្គាល់ថាការហ្វឹកហាត់បែបនេះមិនសូវមានគុណភាពនោះទេតែសហព័ន្ធគ្មានការ
ជ្រើសរើសណាដែលល្អជាងនេះឡើយ ។
សហព័ន្ធបានកំណត់ឲ្យគ្រូបង្វឹកផ្ញើកម្មវិធីហ្វឹកហាត់ដល់ពួកគេរាល់ថ្ងៃ ព្រមទាំងកំណត់ម៉ោងហ្វឹកហាត់ហើយសហ
ព័ន្ធតាមដានកលារហ្វឹកហាត់របស់ពួកគេតាមរយៈវីដេអូដោយសហព័ន្ធកំណត់ពីពេលវេលានៃការផ្ញើវីដេអូហ្វាកហាត់នោះ
មក ។លោកទទួលស្គាល់ថាសម្រាប់អ្នកស្មោះត្រង់និងមានឆន្ទៈពិតប្រាកដនោះគេនឹងហាត់តាមគ្រប់ការណែនាំរបស់គ្រូតែ
លោកជឿថាអ្នកមានឆន្ទៈពិតប្រាកដដូចជាលំបាកបន្តិចហើយ ៕