ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៣​ទីតាំង​បន្ថែមទៀត​នៅក្នុង​ខែមេសា​នេះ​

118

 

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន សម្រេច​អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​គម្រោង ថ្មី​ចំនួន​៣​ទីតាំង​បន្ថែមទៀត​នៅក្នុង​ខែមេសា​នេះ​នៅ​កម្ពុជា ជាមួយ​ឱ្យ​កាស​ការងារ​រាប់ពាន់​កន្លែង​។​
យោងតាម​ការចុះផ្សាយរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ ដឹង​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ថា បើ​ផ្អែក​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន នេះ គណៈកម្មាធិការ វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​រួមមាន​៖ ១-​ក្រុម ហ៊ុន​M.M.A.S(Cambodia) Co., Ltd.: គម្រោង​បង្កើត រោងចក្រ​ផលិត​ប្រអប់​នំ​,​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន​៥,៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៦៧​កន្លែង​។​២-​ក្រុម ហ៊ុន Long Purse Industrial (Cambodia)Co., Ltd.​គម្រោង​បង្កើត​រោង ចក្រ​ផលិត ខ្សែកាប​ភ្ជាប់​ចរន្ត​ធ្វើ​អំពី​ស្ព័ន​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​ស៍ស​,​មាន​ទុនវិនិយោគ ចំនួន​៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ បាន ចំនួន​២៧៥​កន្លែង​។ ៣-​ក្រុមហ៊ុន​Xiangsong Printing (Cambodia)Co.,Ltd.: គម្រោង បង្កើត​រោងចក្រ​ផលិត​សម្ភារ​:​វេច​ខ្ចប់​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​ផាក​ខេត្ត​ស្វាយ​រៀ ង​,​មាន​ទុនវិនិយោគ​ចំនួន​១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត ការងារ​បាន​ចំនួន ៣៤០​កន្លែង​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង