ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​​ចាប់ខ្លួនជនល្មើស​ម្នាក់រត់​ចេញពី​តុលាការ កាលពី​៩​ខែ​មុន

81

 

​ភ្នំពេញ​៖ ជនល្មើស​ម្នាក់​ដែលមាន រហស្សនាម “​អា​កណ្តុរ​” ដែល​រត់​ចេញពី​តុលាការ កាលពី​៩​ខែ​មុន ឥឡូវ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ សហការគ្នា ឃាត់​បាន​វិញ​ហើយ បន្ទាប់ពី​ដើរ​ធ្វើ​សកម្មភាព​រក​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា “​ដោយសារតែ​មានការ​ចង្អុល​បង្ហាញ និង​យកចិត្តទុកដាក់​របស់​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ទីបំផុត​ជន​ត្រូវ​ចោទ​ឈ្មោះ អឹម រតនៈ (​រហស្សនាម អា​កណ្តុរ​) ដែល​រត់​ចេញពី​តុលាការ កាលពី​៩​ខែ​មុន ឥឡូវ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ សហការគ្នា ឃាត់​បាន​វិញ​ហើយ នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ ខណៈពេល​ជិះ​ម៉ូតូឌុប​បក្ខពួក​ម្នាក់ទៀត ដើររក​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ណា ដែល​ទុក​ប្រហែស តែ​មកដល់​ក្នុង​ទឹកដី​សង្កាត់​ស្ទឹងមានជ័យ​ទី​១ បែរជា​អស់លក្ខណ៍ ព្រោះ​ត្រូវ​កម្លាំង​ល្បាត​ប្រទះឃើញ​ក៏​ឃាត់​សួរនាំ សុំ​ត្រួតពិនិត្យ រកឃើញ​ឧបករណ៍​កាច់​សោ​រក​មួយឈុត​”​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ បានចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី បង្ការ​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ខណៈ​កម្លាំង​នគរបាល​ល្បាត​មកដល់​ចំណុចកើតហេតុ​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ចាស់ ដោយមាន​ការសង្ស័យ​ក៏បាន​ហៅ​សួរនាំ​ឆែកឆេ រកឃើញ​ដែក​ចុង​ស្រួច​១ សោ​ទីប​លេខ​៨ ចំនួន​១ និង​ដែក​សរសៃ​ចំនួន​១ ដែល​លាក់​ក្នុង​ប្រអប់​ពណ៌​ខ្មៅ​។ ភ្លាមៗ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១​តែម្ដង​។ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​មាន​ម្នាក់​ឈ្មោះ អឹម រតនៈ ហៅ អា​កណ្ដុរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អតីត​ជា​មន្ត្រីនគរបាល​រដ្ឋបាល​ប៉ុស្តិ៍​បឹងទំពុន មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​នៅ ម្ដុំ​ចំការ​ដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​រូបនេះ​កាលពី​ម៉ោង​៤​និង​៥០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ ធ្លាប់បាន​យក​ឈើចាក់ធ្មេញ ឆ្កឹះ​សោ​ខ្នោះដៃ រត់គេចខ្លួន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាត់​ដោយ​សុវត្ថិភាព​។​

​ចំណែក​ម្នាក់ទៀត​មានឈ្មោះ លី តុង​ហួរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១​ខណ្ឌមានជ័យ​ស្នាក់​នៅផ្ទះ​លេខ​២៣៥ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង