ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តរតនគិរី៖ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធាន (វិធានញុះញង់) ស្ថិតនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុង ភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ រួចបានបន្តធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យចំនួន០២ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់បន្តែមទៀត (ស្រី០១នាក់) មកចាត់ការតាមនិតិវិធី កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងបានលុងបានឲ្យដឹងថា៖ ជនសង្ស័យរួមមាន៖ ១/ ឈ្មោះ ផាត់ សុវ៉ាន់រាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ។ ២/.ឈ្មោះ ភ្លី ពូខរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រកដ ។ ៣/.ឈ្មោះ យ៉ង រី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ ។ ៤/.ឈ្មោះ អាន សេងហុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ៥/.ឈ្មោះ ញ៉េង ខន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ៦/.ឈ្មោះ អាត អ៉ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ៧/.ឈ្មោះ យន់ សុភ័ក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ។
វត្ថុតាងរួមមាន៖ - ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ថង់ ទម្ងន់ ៣.៥៤ក្រាមទាំងសំបកថង់ - ទូរស័ព្ទ ០៥គ្រឿង - ម៉ូតូ ០១គ្រឿង - លុយខ្មែរ ៣៥០,០០០រៀល (លុយញ៉ុះញ៉ង់) ។
បច្ចុប្បន្ធជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕