បញ្ជូនខ្លួនជនជាប់ចោទម្នាក់ មកកាន់សាលាដំបូងខេត្តស្ទឹងត្រែង ករណីរំលោភលើទំនុកចិត្ត
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ នៅវេលាម៉ោង ១០នឹង៥០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លូនលេខ ៣១៣ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ របស់លោកព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត បាននាំខ្លួនជនជាប់ចោទម្នាក់ ករណីរំលោភលើទំនុកចិត្ត ចាប់ពីដើមឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕