ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីថ្មីក្រសួងប្រៃសណីយ៍

80

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
១. ក្រសួងទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ។
២. ក្រសួងទាំងពីរត្រៀមប្រគល់ និងទទួលហ្រ្វេកង់ស៍ ៧០០ MHz សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នាពេលអនាគត។
៣. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងជួយសម្រួលឱ្យបានឆាប់បំផុតនៅពេលដែលក្រសួងព័ត៌មានស្នើសុំហ្រ្វេកង់ស៍សម្រាប់ផ្តល់អាជ្ញាបណ្ណឱ្យប្រតិបត្តិករវិទ្យុ និងទូរទស្សន៍។

ក្រុមការងារនៃក្រសួងទាំងពីរនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពបំផុត។

អត្ថបទដែលជាប់ទាក់ទង