ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ប្រើ​កាំបិត​ភ្ជង់​គំរាម ប្លន់​យក​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ​

105

 

​បាត់ដំបង ៖ កម្លាំង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ប្រើ​កាំបិត​ភ្ជង់​គំ​រា​
​ម​ប្លន់​យក​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ ខណៈ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ បង្ក្រាបបាន​ភ្លាមៗ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​រួច ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​០៥​នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កោង​ស្រែ​មួយ​ពាន់ ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន បាន​ឲ្យ​ដឹងថា​
​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​យក​កាំបិត​ភ្ជង់​គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ​ឈ្មោះ​ណា​ង ហុង​ស្រេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ម្តោ​ក ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ភ្លាមៗ ទី​១ ឈ្មោះ វង្ស គឹម​ឡាង ភេទ​ប្រុស អាយុ ៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ វុ​ធ សុខ​ផាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ ក្រ​ត សុ​ផាក ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ វត្ថុតាង​ដកហូត​បានរួម​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ ចំនួន ២​គ្រឿង (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) កាំបិត​ចំនួន​២ និង​ទូរស័ព្ទដៃ​ម៉ាក iphone xs max ចំនួន​១​គ្រឿង ( ជា​របស់​ជនរងគ្រោះ )​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ ធ្វើ​ការកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី លើកលែងតែ​ទូរស័ព្ទដៃ​១​គ្រឿង បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

អត្ថបទដែលជាប់ទាក់ទង