ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន និងមន្រ្តីរាជការ បរិច្ចាគថវិកា ជូនរដ្ឋ ប្រយុទ្ធនឹងជំងឺកូវីដ ជាង១០លានដុល្លារ

49

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ជនរួមជាតិ​ជាទីគោរព ! ក្នុង​វិស័យ​ការពារជាតិ យើង​មាន​ខឿន​ការពារជាតិ របស់​ប្រជាជន ដែល​ផ្សាភ្ជាប់​ប្រជាជន​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​។ ពេលនេះ ក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង
​ជាមួយ​ជំងឺឆ្លង​កូ​វីដ​១៩ យើង​ពិនិត្យឃើញថា យើង​មាន​ខឿន​ការពារ​សុខភាព​សាធារណៈ​របស់​ប្រជាជន​សារជាថ្មី​ម្តង​
​ទៀត​តាមរយៈ​ការចូលរួម​ទាំងអស់គ្នា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ សម្តេច​បាន​ថ្លែង​បែបនេះ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​រសៀល​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០​។​

​សម្តេច បាន​បញ្ជាក់ថា សម្រាប់​ការចូលរួម​ពី​សប្បុរសជន​ដែល​នាំមុខ​ដោយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ គិត​ត្រឹម​ថ្ងៃនេះ ទទួលបាន​នូវ​ជំនួយ​ចំនួន​13.998.698​ដុល្លារ​។​

​សម្រាប់​វិភាគទាន​ស្ម័គ្រចិត្ត​តាមរយៈ​ការបរិច្ចាគ​បៀវត្សរ៍​គិត​ត្រឹម​ម៉ោង​១៧ ថ្ងៃទី​២៤ មេសា ២០២០ ម្សិល​ម៉ិ​ញ​មាន​ចំនួន​
២២.០៦១​នាក់ ដែលមាន​ទំហំ​ទឹកប្រាក់ ២៨.៨១៤.០២៥.០០០​រៀល​។​

​សម្រាប់​សកម្មភាព​ឆ្ពោះ ទៅ​ជួយ​ប្រជាជន នៅ​មូលដ្ឋាន​រាប់ទាំង​កម្មករ​ចំណាកស្រុក មកពី​ថៃ​និង​កម្មករ​មួយ​
​ចំនួន​តូច ដែល​ទៅលេង​ស្រុកកំណើត​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ ត្រូវបាន​ក្រសួង​ស្ថាប័ន គ្រូពេទ្យ មន្ត្រី​ថ្នាក់​ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យកចិត្តទុកដាក់​ដោះស្រាយបាន​យ៉ាង​ល្អ​។​

​សម្រាប់​ប្រជាជន​ម្នាក់ៗ​សុទ្ធតែ​បានរួម​ចំណែក ទប់ស្កាត់​ជំងឺឆ្លង​នេះ តាមរយៈ​ការធ្វើ​អានា​ម័​យ​ផ្ទាល់ខ្លួន និង​តាម​ក្រុមគ្រួសារ​តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល​។ បងប្អូន​ចំណាកស្រុក​មកពី​ថៃ និង​កូនក្មួយ​កម្មករ​កម្មការិនី​
​ដែល​ទៅលេង​ស្រុក​ក្នុងពេល​ចូលឆ្នាំ ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព និង​រស់នៅ​ដាច់ដោយឡែក​
​រយៈពេល​១៤​ថ្ងៃ ដើម្បី​ធានាថា​មិនមាន​កូ​វីដ​១៩ មក​តាម​ខ្លួន​ចម្លង​ចូលទៅ​ក្រុមគ្រួសារ ឬ​រោងចក្រ​សហគ្រាស​នោះឡើយ​។​

​ពិតមែនតែ​ប្រទេស​យើង​មិនមាន​មនុស្ស​ស្លាប់ និង​មិនមាន​ការឆ្លង​ថ្មី​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ និង​បាន​ព្យាបាល​
​បានជា​សះស្បើយ​ច្រើន រួចមកហើយ​ក្តី​តែ​បញ្ហា​ប្រឈម​នៅ​ធំធេង​ណាស់​ដែល​ត្រូវខិតខំ​បន្ត​។ ប្រសិន​មិនមាន​អ្វី​ជួយ​ដល់​
​អ្នកជំងឺ ឬ​ជួយ​ដល់​គ្រូពេទ្យ​តែ​សូមកុំ​នាំ​ជំងឺ​ឱ្យ​គ្រូពេទ្យ​ព្យាបាល ដែលជា​ការបន្ថែម​បន្ទុក​ដល់​គ្រូពេទ្យ​ដល់​រដ្ឋ និង​ជាពិសេស​ដល់​ខ្លួនឯង និង​ក្រុមគ្រួសារ​ព្រោះ​អ្នកជំងឺ នឹងរង​គ្រោះ​មុនគេ​។​

​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន គឺជា​គោលនយោបាយ​គន្លឹះ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង