ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​ ២៦មេសា​ ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេនិងមិនមានអ្នកជា

54

ភ្នំពេញ៖ក្រសួងសុខាភិបាលបានឲ្យដឹងថារហូតដល់ម៉ោង:០០នាទីព្រឹកថ្ងៃទី២៦មេសា២០២០យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មីទេជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ចំនួន១២២ករណី​​ដដែលនិងមិនមានករណីជាសះស្បេីយថ្មីទេ  ជាសរុបយេីងមាន១១៧នាក់ជាសះស្បេីយដដែលស្លាប់គ្មាននិងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួន៥នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថាពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបេីមិនចាំបាច់ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡេីយ

សូមបញ្ជាក់ថាប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧មករា២០២០

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង