យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹង ជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច
ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជននិងកូនក្មួយកម្មករកម្មការិនីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ–១៩ដ៏កាចសាហាវនេះបើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តីហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី២៦មេសានេះមិនមានអ្នកកើតរោគកូវីដ–១៩ថ្មីទៀតហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់១១៧នាក់នៅសល់តែ៥នាក់ទៀតក្តីគឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ–១៩នេះដាច់ខាត។ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះគឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្តេចបានបញ្ជាក់ថា ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាសហើយមានទឹកអាល់កុលនិងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេលដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ–១៩នៅក្នុងសហគមនិងក្នុងប្រទេសជាតិយើងទាំងមូល៕