ក្រសួងសុខាភិបាល ពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ២៩ មេសា ២០២០ ក្រសួងសុខាភិបាល ពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បើយថ្មីទេ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាត ឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ នៅឡើយ ៕