អភិបាលខណ្ឌទួលគោក ជំរុញឲ្យមន្ត្រី និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ថ្មី ជៀសវាងការផាកពិន័យនិងទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានជំរុញឲ្យមន្ត្រីដូចជាប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ថ្មី ជៀសវាងការផាកពិន័យនិងទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលពេញពិភពលោក ហើយប្រទេសកម្ពុជាក៏ជាប្រទេសមួយមានបញ្ហាប្រឈមនឹងជំងឺនេះដែលនោះ។
ការជំរុញបែបនេះរបស់លោកឯកឃុន ដឿន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះឱ្យរដ្ឋបាលខណ្ឌទួលគោកជាច្រើនរូបទៀត។
លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា. នៅថ្ងៃទី០១ ខែឧសភាឆ្នាំ២០២០ ខាងមុខនេះអាជ្ញាធរមានសមត្ថកិច្ចនិងអនុវត្តនូវច្បាប់ចរាចរណ៍ថ្មី ដែលក្នុងច្បាប់នេះនឹងធ្វើការពិន័យយ៉ាងធ្ងន់ធ្ងរទៅលើអ្នកបើកបរណាដែលល្មើសទៅនឹងច្បាប់ចរាចរណ៍នេះ។ ដូច្នេះទេក្នុងនាមយើង ជាអាជ្ញាធរ មន្ត្រីរាជការត្រូវតែគោរពច្បាប់នេះអោយបានត្រឹមត្រូវ។ បន្ថែមពីនេះទៅទៀត ត្រូវចុះផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានយល់ពីច្បាប់ចរាចរណ៍ថ្មីនេះ និងត្រូវណែនាំពួកគាត់ធ្វើយ៉ាងណាឱ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងបង្កនូវគ្រោះថ្នាក់ចរាចរណ៍និងការផាកពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងឳកាសនោះដែរ ពាក់ព័ន្ធនឹង ជំងឺកូវីដ–១៩លោកឯក ឃុនដឿន បានមានប្រសាសន៍ថា ជំងឺកូវីដ–១៩ មកដល់ពេលនេះតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានការឆ្លងរីករាលដាលថ្មីនោះទេ ប៉ុន្តែយ៉ាងណាក្តីយើងត្រូវតែរួមគ្នា បង្ការនិងទប់ស្កាត់ ជំងឺកូវីដ–១៩ នេះដោយត្រូវបន្តអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។ មន្ត្រីយើងទាំងអស់ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជំងឺនេះដោយត្រូវលាងដៃនឹងអាកុល ជេល ពាក់ម៉ាស ការលាងដៃនឹងសាប៊ូជាមួយនឹងទឹកស្អាតជាដើម។ បន្ថែមពីនេះទៀតមន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវចុះឲ្យដល់មូលដ្ឋានផ្ទាល់របស់ខ្លួន ពិសេសការពិនិត្យមើលទីតាំងប៊ៀហ្កាដិនខារ៉ាអូខេ ក្លឹបកំសាន្តនានា ក្លែងមានការលួចបើកផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល៕