កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍គគីរធំ ឃាត់ខ្លួនយុវជនទំនើង ធ្វើការអប់រំករណីជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងប្រែនៗ
កណ្ដាល៖យុវជនទំនើងម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ឃុំគគីរធំចាប់ឃាត់ខ្លួនយកមកធ្វើការអប់រំនៅកន្លែងប៉ូលិសក្នុងករណីជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍បង្កការភ័យខ្លាចដល់អ្នកដ៏ទៃតាមដងផ្លូវកាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះនៅឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។
ប៉ូលិសអោយដឹងថាយុវជនទំនើងឈ្មោះអ៊ុល រដ្ឋា ភេទប្រុសអាយុ២០ឆ្នាំនៅឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។
សមត្ថកិច្ចប៉ូលិសបានអោយដឹងទៀតថានៅព្រឹកមិញនេះពោលគឺថ្ងៃ២៩ខែមេសាយុវជនទំនើងខាងលើនោះបានជិះម៉ូតូនៅតាមដងផ្លូវជាតិលេខ១យ៉ាងលឿនដូចហោះដោយមិនគោរពច្បាប់ចរាចរណ៍បង្កការភ័យខ្លាចដល់អ្នកដ៏ទៃដែលប្រើប្រាស់ផ្លូវជាមួយគ្នាហើយចំពោះការជិះម៉ូតូក្មេងទំនើងខាងលើនោះដោយមិនគោរពច្បាប់ចរាចរណ៍ពោលគឺជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាព,ម៉ូតូមិនបានដាក់កញ្ចក់មុខសម្រាប់មើលក្រោយ,ម៉ូតូបំពាក់ដាក់បំពង់សុីមាំុងប្រែនៗដោយបង្កសម្លេងឮខ្លាំងៗដោយរំខានទៅដល់បងប្អូនប្រជាជនរស់នៅជិតខាងនាតំបន់នោះនិងអ្នកដំណើរតាមដងផ្លូវជាមួយ,ម៉ូតូបើក ស៊ីរ៉ែន ស្រែក បង្ករសម្លេងរំខានពេញភូមិឃុំពោលគឺជិះទៅដល់ទីណារំខានគេដល់ទីនោះ,ម៉ូតូគ្មានភ្លើងស៊ីញ៉ូ មុខ ក្រោយហើយម៉ូតូកែឆ្នៃ ខុសបច្ចេកទេសដើមរបស់ថែមទៀត។
យុវជនទំនើងខាងលើនោះក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ឃុំគគីរធំស្រុកកៀនស្វាយ បានធ្វើការអបរំ ណែនាំ និងធ្វើកិច្ចសន្យារួច មកពេលនោះសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ បានឲ្យក្មេងទំនើងខាងលើនេះ ធ្វើការដោះ ស៊ីរ៉ែនស្រែក ដោះបំពង់ស៊ីម៉ាំង ប្រែនចេញ និងដាក់ឧបករណ៍ត្រឹមត្រូវ តាមបច្ចេកទេសដើមវិញរួច ទើបឲ្យយកម៉ូតូត្រឡប់ទៅផ្ទះ។នេះគឺជាលើកទី១ហើយដែលកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយខេត្តកណ្ដាលប្រើកណ្ដាប់ដៃដែកក្នុងការបង្ក្រាបឬចាប់ឃាត់ខ្លួនយុវជនទំនើងនៅក្នុងមូលដ្ឋានយកមកធ្វើការអប់រំហើយមហាជនទូទៅស្នើរកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយអោយបន្តការងារនេះបន្តទៀតដើម្បីភាពសុខសាន្តប្រជាជនក្នុងការរស់នៅប្រកបដោយភាពកក់ក្ដៅអោយស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលគ្មាន៩យ៉ាង៕