ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវ​ដល់​អាជីវករ​និង​អតិថិជន​ពេល​មក​ផ្សារ​ បន្ត​ប្រើ​ម៉ាស​,​ ស​ម្អា​ត់ដៃ​ដោយ​អាកុល​,​សាប៊ូ​,​ជែ​ល​ដើម្បី​សុវត្ថិភាព​

62


​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង សហការី​បាន​ចុះ​ត្រួតពិនិត្យ​នៃ​សកម្មភាព​លក់ដូរ​អីវ៉ាន់​និង​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​អាជីវករ​ផ្សារ​នៅតាម​តូប​និ​មួយៗ​ផងដែរ​ហើយ​ខណៈពេល​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​អាជីវករ​ផ្សារ​នៅតាម​តូប​ឬ​ស្ដង់​លក់ដូរ​ទំនិញ​នោះ​លោក​ប្រធាន​ផ្សា​របឹង​កេងកង​បានធ្វើការ​សំណូមពរ​ឬ​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ទៅដល់​បងប្អូន​អាជីវករ​និង​អតិថី​ជន​ផ្សា​របឹង​កេងកង​ទាំងអស់​ដោយ​សូមមេត្តា​កុំ​ទាន់​អាល់​បោះបង់​ឬ​នាំគ្នា​ឈប់​ប្រើប្រាស់​នូវ​ម៉ាស​,​កុំ​ទាន់​អាល​បោះបង់​នៃ​ការលាង​សម្អាត​បាតដៃ​ឬ​ម្រាមដៃ​ដោយ​សាប៊ូ​,​ទឹក​អាកុល​,​ឬ​ជែ​ល​ដោយ​ស្នើរ​អោយប្រើ​ប្រាស់​អោយ​បានជា​ញឹកញាប់​ឬ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ផងដែរ​និង​បន្ត​ក្នុងការ​រក្សា​នៅ​គ​ន្លាត​ពីគ្នា​គឺ​ដើម្បី​សុខ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ក្នុងការ ការពា​ដោយ​បង្ការ​ទប់ស្កាត់​ការពារ​មេរោគ​កូ​វីដ​១៩​។​
ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ឯក និមល​ប្រធាន​ផ្សា​របឹង​កេងកង​ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់​ពិសេស​អាជីវករ និង​អតិថី​ជន​ផ្សា​របឹង​កេងកង​ពេល​ពួកគាត់​ធ្វើដំណើរ​ចេញ ចូល​ផ្សារ​ជា​រៀងរាល់​ថ្ងៃនេះ​សូមអោយ​ពួកគាត់​ចេះ​មើលថែទាំ​សុខភាពរ​និង​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង