ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកទឹកចិត្ត​ដល់​កងកម្លាំង ​អភិបាលខណ្ឌ​ច្បារអំពៅ​ លោក ចេង មុនី​រ៉ា ផ្តល់​ថវិកា និង​អង្ករ​ដល់​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​

70

​ភ្នំពេញ ៖ ផ្តើមចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល និង​កងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ក្នុងការ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​សេចក្តីសុខសាន្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារអំពៅ ជាពិសេស​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 នោះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​លើកទឹកចិត្ត​ដល់​នគរបាល​អធិការ​ខ​ណ្ ឌ​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ដោយ​ផ្តល់ជូន​អង្គភាព​នីមួយៗ​នូវ​អង្ករ ១០​បាវ ស្មើ​៥០០​គីឡូក្រាម ទឹក​សុទ្ធ ២០​កេស និង​ថវិកា​២​លាន​រៀល ។

ក្នុង​ពិធី​នេះដែរ លោក​អភិបាលខណ្ឌ​បាន​ថ្លែង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ទាំង​២​អង្គភាព​ដែល​បាន​បំពេញការងារ​ការពារ​សន្តិសុខ​សង្គម មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ យកចិត្តទុកដាក់​ក្នុងការ​បំរើ​សេ​វ៉ា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បានល្អ​ប្រសើរ ជាពិសេស​ក្នុងកំឡុងពេល​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ពី​វិធី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 ដែល​រីក​រាលដាល​ជាស​កល ។ សម្រាប់​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​បាន​អនុវត្ត​ជាប់​ជានិច្ច​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​បញ្ជូន​កម្លាំង​ទាំងអស់​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 ដល់​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់​ទាំង​៨ ។ ក្នុងនោះ​ក្រៅពី​កិច្ចការពារ​សន្តិសុខ​សង្គម កងកម្លាំង​នគរបាល និង​កងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 ផងដែរ ។
​ទោះជា​មេរោគ COVID-19 មិនមាន​កា​រាលដាល​យ៉ាងណាក្តី តែ​លោក​អភិបាលខណ្ឌ​នៅតែ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំង​២​អង្គភាព ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល រឿង​សំខាន់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​គឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំអោយ​មេរោគ COVID-19 កើតមាន​តទៅទៀត ។
សូម​បន្ត​អនុវត្តតាម​វិធាន​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ឲ្យ​ខ្ជាប់ខ្ជួន​បំផុត ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា ។​

​ជាមួយគ្នានេះដែរ លោក​អធិការនគរបាល​ខណ្ឌ និង​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ថ្លែងអំណរគុណ​លោក​អភិបាលខណ្ឌ ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ផ្គត់ផ្គង់​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​កងកម្លាំង​ទាំង​២ សម្រាប់​ដោះស្រាយ​ការងារ​នៅក្នុង​អង្គភាព ៕​

អត្ថបទដែលជាប់ទាក់ទង