ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ១ល្វែង ខូតខាតទ្រព្យសម្បត្តិអស់ជាង២ពាន់ដុល្លារ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦និង៥នាទី មានករណី អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ16E0 ក្រុម143 ផ្លូវលេខ47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូតខាតទ្រព្យសម្បត្តិអស់ប្រមាណ២ពាន់ដុល្លារ។ ចំណែកអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ027-F6 ដើម្បីធ្វើការសម្រួល ដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើង។
ម្ចាស់ផ្ទះឈ្មោះ មាស សារ៉ន ភេទប្រុស អាយុ67ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិកភូមិ11 ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១០គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៩គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង។
សម្ភារខូចខាត រួមមាន របស់ប្រើប្រាស់ក្នុងផ្ទះអស់ប្រហែល60% សរុបជាទឹកប្រាក់អស់ប្រហែល2000ដុល្លារ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ027-F6 ដើម្បីធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះ ដែលមានទីតាំងស្ថិតនៅ ផ្លូវស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕ដោយ៖កូឡាប