ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​អនុវត្ដ ច្បាប់​ចរាចរ​នៅ​ថ្ងៃទី​០១.​ឧសភា​នេះ​៖ បើកឡាន​អត់​ប័ណ្ណ បើកបរ​ផាក​១​លាន ២​សែន​រៀល​ជិះ​ម៉ូតូ​អត់​មួក​៦​ម៉ឺន

100

​ភ្នំពេញ​៖ អនុក្រឹត្យ​ថ្មី​មួយ​ដោយ​ធ្វើការ​កែសម្រួល នូវ អនុក្រឹត្យ ស្តីពី ការពិន័យ អន្តរការណ៍​ចំពោះ អំពើ ល្មើស នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក ។​
អនុក្រឹត្យ​ថ្មី​ក្នុងការ​ពិន័យ​អំពើ​ល្មើស​ចរាចរណ៍ ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល កំពុង សម្លាប់ អ្នកធ្វើដំណើរ តាម ដងផ្លូវ ក្នុង មួយថ្ងៃ ជា​មធ្យម​ប្រមាណ​៥​នាក់ ។​
អនុក្រឹត្យ​ថ្មី​នេះ​ត្រូវ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ ជោ​ហ៊ុន សែន ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ មីនា ឆ្នាំ ២០២០ ធ្វើឡើង​តាម​សំណើរ​របស់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ត្រូវគេ​មើលឃើញថា មានការ​ដាក់ពិន័យ ធ្ងន់ ជាង​មុន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ ។​
​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ក្នុងនោះ​អ្នកធ្វើដំណើរ​តាម ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​ឬ​ម៉ូតូ​មិនមាន​កញ្ចក់ មើល​ក្រោយ ត្រូវ​ពិន័យ​ទាប​បំផុត​៦​ម៉ឺន​រៀល រីឯ ឡាន​ពិន័យ ទាប បំផុត​៧៥០០០​រៀល ។ បើ បើកបរ យានយន្ត ក្នុង ភាពស្រវឹង​ត្រូវ​ពិន័យ​ចាប់ពី ១ លាន រៀល​ដល់​៤​លាន រៀល ។​
អ្នកបើកបរ យានយន្ត ដោយ​គ្មាន​បណ្ណ​បើកបរ ឬ ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ត្រូវ​ពិន័យ ដូចតទៅ​៖ ទឹក ប្រាក់ ចំនួន​១២០០ ០០០ រៀល​សម្រាប់​យានយន្ត​ធុន​ស្រាល ទឹកប្រាក់​ចំនួន​២៤០០ ០០០ រៀល​សម្រាប់​យានយន្ត ធុន​ធ្ងន់​៕​

អត្ថបទដែលជាប់ទាក់ទង