ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលដ្ឋាន សង្កាត់ចាក់អង្រែលើ អភិវឌ្ឃន៍រីកចម្រើនគ្រប់វិស័យ

95


ភ្នំពេញ៖ឆ្លងតាមការចុះពិនិត្យមើលជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះគឺមូលដ្ឋានសង្កាត់ចាក់អង្រែលើក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់លោក​ កែវ​ សាវឿន​ ចៅសង្កាត់ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញដោយបានខិតខំធ្វើការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យពោលគឺមានផ្លូវថ្នល់តូចធំខ្វាត់ខ្វែងនៅតាមភូមិ,ប្រព័ន្ធលូមេរំដោះទឹកនារដូវវស្សានិងដាក់ភ្លើងបំភ្លឺផ្លូវជូនដល់ប្រជាជនប្រើប្រាស់ដែលកត្តាទាំងអស់នេះហើយធ្វើប្រជាជនគាត់គាំទ្រមកលើអាជ្ញាធរសង្កាត់។
ក្រោយពីដំណើរការស្ថាបនាផ្លូវថ្នល់,ដាក់ប្រព័ន្ធលូមេនិងដាក់ភ្លើងបំភ្លឺផ្លូវជូនដល់ប្រជាជនប្រើប្រាស់នោះកាលពីព្រឹកមិញនេះពោលគឺថ្ងៃ៣០ខែមេសា លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើដែលរួមដំណើរដោយមន្រ្តីសង្កាត់ ភូមិ ដោយបាន​រួម​សហការ​ជាមួយ​មន្រ្តី​បច្ចេកទេស​រាជធានីភ្នំពេញ និង អ្នកម៉ៅការស្ថាបនា ចុះពិនិត្យ​ផ្លូវ​បេតុង​ លូរំដោះទឹក​ ភ្ភ្លេីងសូឡាបំភ្លឺផ្លូវក្នុងភូមិ ដែល​ធ្វើរួច​រាល់ហើយជាស្ថាពរមួយរយភាគរយដោយ​គ្រោងដាក់​ជូន​ប្រជាជនប្រេីប្រាស់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ។
លោកចៅសង្កាត់ចាក់អង្រែលើកែវ សាវឿន បានអោយដឹងថាចំពោះគម្រោងដែលត្រូវដាក់ជូនប្រជាជនប្រើប្រាស់គឺរួមមាន៖
១.ភូមិព្រែកតាគង់២សាងសង់ផ្លូវបេតុងអាមេប្រវែង១៥៨ម៉ែត្រគុណទទឹង៤ម៉ែត្រនិងទទឹង១,៧ម៉ែត្រកម្រាស់០,១៥ម៉ែត្រ។សាងសង់ប្រព័ន្ធលូរំដោះទឹកមូលមុខកាត់០,៦ម៉ែត្រប្រវែង១៣៨ម៉ែត្រនិងអណ្ដូងលូចំនួន១១
តម្លើងភ្លើងសូឡាបំភ្លឺផ្លូវចំនួន១១កំប្ល៉េ
២.ភូមិព្រែកតានូសាងសង់ផ្លូវបេតុងអាមេប្រវែង២៦១ម៉ែត្រគុណទទឹងមធ្យម២,៥ម៉ែត្រកម្រាស់០,១២ម៉ែត្រសាងសង់ប្រព័ន្ធលូរំដោះទឹកមូលមុខកាត់០,៦ម៉ែត្រប្រវែង២០៧ម៉ែត្រនិងអណ្ដូងលូចំនួន១១
តម្លើងភ្លើងសូឡាបំភ្លឺផ្លូវចំនួន១៨កំប្ល៉េ
៣.ភូមិព្រែកតានូ១សាងសង់ផ្លូវបេតុងអាមេប្រវែង៧៧ម៉ែត្រគុណទទឹង៣ម៉ែត្រកម្រាស់០,១៥ម៉ែត្រសាងសង់ប្រព័ន្ធលូរំដោះទឹកមូលមុខកាត់០,៦ម៉ែត្រប្រវែង៧៧ម៉ែត្រនិងអណ្ដូងលូចំនួន៤
និងតម្លើងភ្លើងសូឡាបំភ្លឺផ្លូវចំនួន៦កំប្ល៉េ។ដូចនេះចំពោះសមិទ្ធផលនៃគម្រោងដែលសម្រេចបានខាងលើនោះគឺបានបម្រើដល់ប្រជាជនយ៉ាងពិតប្រាកដពោលគឺមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង