រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអោយអាជ្ញាធរខណ្ឌនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចូលរួមរំលឹកខួបអនុស្សារវរីយ៍ទីវាពលកម្មអន្តរជាតិ០១ឧសភាឱ្យសក្កិសមជាបុណ្យការងាររបស់ជាតិ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវអោយអាជ្ញាធរខណ្ឌមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងនិយោជកកម្មករកម្ពុជានិងពលករបរទេសទាំងអស់ចូលរួមរំលឹកខួបអនុស្សារវរីយ៍ទីវាពលកម្មអន្តរជាតិ០១ឧសភាក្នុងបរិយាកាសរីករាយ សាមគ្គីភាពនិងភាតរភាពដើម្បីឱ្យសក្កិសមជាបុណ្យការងាររបស់ជាតិយើង។
នេះបើយើងតាមសេចក្តីណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៤ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ខែឧសភាឆ្នាំ ២០២០ ដែលក្នុងសេចក្តីណែនាំនេះមានន័យដើមថា រដ្ឋបាលរាជធានីភ្នំពេញ សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីនិងសាធារណៈជនទាំងអស់អោយបានជ្រាបថា ៖ ដោយសារឆ្នាំ ២០២០ នេះពិភពលោកក៏ដូចជាជាណាចក្រកម្ពុជាបាននិងកំពុងចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លង កីវីដ–១៩ ទើបរាជរដ្ឋាភិបាល ចេញសារាចរលេខ០២សរណន ចុះថ្ងៃទី ០៧ ខែមេសាឆ្នាំ ២០២០ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាអន្តរជាតិថ្ងៃទី ០១ឧសភាឆ្នាំ ២០២០ ដើម្បីអនុវត្តសារាចរណែនាំនេះរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំនូវដូចខាងក្រោម៖
១ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤និងនិយោជក នាយកសហគ្រាសគ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជកព្រមទាំងកម្មករនិងនិយោជិតទាំងអស់ត្រូវរៀបចំរំលឹកខួបសាទរទិវាពលកម្មអន្តរជាតិ ០១ឧសភាតាមរូបភាព ការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារឬនៅតាមកន្លែងដែរបងប្អូនស្នាក់នៅ។
២ មន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវបន្តចូលរួមផ្សព្វផ្សាយណែនាំ ប្រជាពលរដ្ឋជាពិសេសបងប្អូនកម្មករនិយោជិតនិងពលករកម្ពុជាដែលវិលត្រឡប់មកពីស្រុកកំណើតចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ–១៩ទាំងអស់គ្នា។ ទន្ទឹមនឹងនេះត្រូវបន្តធានារក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសនៃការរំលឹកខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភាឆ្នាំ២០២០ ។ មន្ទីរព័ត៌មានរាជធានីភ្នំពេញត្រូវណែនាំប្រពន្ធឃោសនារបស់រដ្ឋនិងឯកជនបណ្ដាញសារព័ត៌មានសង្គមនានាឲ្យផ្សព្វផ្សាយសារាចរណែនាំនិងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ០១ឧសភាឆ្នាំ២០២០ ។
៣ មន្ទីរអង្គភាពដែលទំនប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងស្ថាប័នឯកជនដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញត្រូវជ្រើសរើសទីតាំងសមរម្យដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖
ជ!យោព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ១ឧសភា សន្តិភាពនិងការងារសមរម្យ សន្តិភាពស្ថិរភាព ដើម្បីការងារនិងមុខរបរ គោរពច្បាប់ស្តីពីការងារនិងច្បាប់ស្ដីពីសហជីពដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនិងនិយោជក ចូលរួមយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យសន្តិសុខសង្គមដើម្បីសុខមាលភាពសង្គម អភិវឌ្ឍជំនាញវិជ្ជាជីវៈដើម្បីផលិតភាពនិងផលនឹងភាពប្រកួតប្រជែង បង្កើនយុត្តិធម៌សង្គម លើកកម្ពស់ការងារសមរម្យ សន្តិភាពយូរអង្វែងផ្អែកលើយុត្តិធម៌សង្គមការងារសមរម្យកសាងសន្តិភាពនិងស្ថិរភាពការងារសមរម្យជាចលករនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាពចីរភាព. ការងារសមរម្យជាមូលដ្ឋានគ្រឹះនៃសង្គមដែលមានយុត្តិធម៌ ផលិតភាពនិងបរិយាប័ននិងចីរភាព ការងារសមរម្យជាមូលដ្ឋានគ្រឹះត្រីភាគីនិងកិច្ចសន្ននាសង្គម។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងនិយោជកកម្មករកម្ពុជានិងពលករបរទេសទាំងអស់សូមចូលរួមរំលឹកខួបអនុស្សារវរីយ៍ទីវាពលកម្មអន្តរជាតិ០១ឧសភាក្នុងបរិយាកាសរីករាយ សាមគ្គីភាពនិងភាតរភាពដើម្បីឱ្យសក្កិសមជាបុណ្យការងាររបស់ជាតិយើង៕