ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី“ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ននិងវិធានការចាំបាច់នានា” ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលវិស័យឯកជនកំពុងជួបប្រទះក្នុងវិស័យសំខាន់ៗ

164

ភ្នំពេញ៖

នាថ្ងៃព្រហស្បតិ៍៩កើតខែពិសាខឆ្នាំជូតទោស័ក..២៥៦៣ត្រូវនឹងថ្ងៃទី៣០ខែមេសាឆ្នាំ២០២០វេលាម៉ោង:០០នាទីព្រឹកនៅបន្ទប់ប្រជុំធំនៃអាគារនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ននិងវិធានការចាំបាច់នានា

ឧកញ៉ាសុងសារ៉នប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែលកិច្ចប្រជុំពិគ្រោះយោបល់នេះដឹកនាំដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងមានវត្តមានឯកឧត្តមរដ្ឋលេខាធិការសំខាន់ៗមួយ  ចំនួន។នៅក្នុងកិច្ចប្រជុំនេះផងដែរក៏មានវត្តមានចូលរួមពីអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាព្រមទាំងធុរជនសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យផ្នែកឯកជនដែលជាធុរជនកំពុងធ្វើធុរកិច្ចឬប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផ្តល់ជាធាតុចូលក៏ដូចជាវិស័យឯកជនកំពុងជួបប្រទះក្នុងវិស័យសំខាន់ៗរបស់ខ្លួនជូនដល់ផ្នែករដ្ឋាភិបាលស្វែងយល់បន្ថែមនូវបញ្ហាប្រឈមជាក់ស្តែងពីការរីករាលដាលនៃជំងឺកូវីដ១៩និងរួមគ្នាធ្វើយ៉ាងណាពិគ្រោះយោបល់លើវិធានការដោះស្រាយបញ្ហាចំពោះមុខក៏ដូចជាវិធានការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩សាបរលាប។កិច្ចប្រជុំពិគ្រោះយោបល់នេះផ្តោតសំខាន់លើប្រធានបទដូចខាងក្រោម៖

. វិធានការដែលរាជរដ្ឋាភិបាលគួរដាក់ចេញក្នុងការស្តារសេដ្ឋកិច្ចនិងជំរុញកំណើន

. លទ្ធភាពនៃការចូលរួមរបស់វិស័យឯកជនក្នុងការដោះស្រាយបញ្ហាចំពោះមុខក៏ដូចជាការស្តារនិងជំរុញកំណើនសេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកអំពីវឌ្ឍនភាពនៃការនាំចេញអង្ករក្នុងត្រីមាសទី១នៃឆ្នាំ២០២០និងសំណូមពរដែលជាវិធានសម្រាប់ស្តារនិងជំរុញសេដ្ឋកិច្ចក្នុងវិស័យស្រូវអង្កររួមមាន៖

អនុញ្ញាតឱ្យនាំចេញអង្ករសឡើងវិញឱ្យបានឆាប់បំផុតដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចជំរះសន្និធិស្តុកចាស់និងសងកិច្ចសន្យាដែលជំពាក់អតិថិជនដែលជំពាក់មុនបំរាមហាមនាំចេញអង្ករសមួយរយៈហើយបង្វិលដើមសងធនាគារនិងត្រៀមទិញស្រូវនារដូវប្រមូលផលក្នុងដើមខែ៧

ត្រៀមថវិកាបន្ថែមប្រមាណជា៣០លានដុល្លារអាមេរិកបន្ថែមលើថវិកាចំនួន៥០លានដុល្លារអាមេរិកដែលមានស្រាប់រួមជាមួយថវិការបស់វិស័យឯកជនដែលមាននិងធនាគារពាណិជ្ជផ្សេងៗសរុបប្រមាណជា២០០លានដុល្លារអាមេរិកដែលអាចទិញស្រូវប្រមាណជា៨០ម៉ឺនតោន។សមត្ថភាពឃ្លាំងស្តុកស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជានាពេលបច្ចុប្បន្នគឺអាចមានលទ្ធភាពស្តុកក្នុងមួយគ្រា.៩លានតោនហើយសមត្ថភាពសម្ងួតប្រមាណជា.៥ម៉ឺនតោនក្នុងមួយថ្ងៃ

  ដោយស្ថានការណ៍កូវីដ១៩អនុផលចេញពីអង្ករមួយចំនួនត្រូវបានរាំងស្ទះដូចជាកន្ទក់កញ្ចុងអង្ករជាដើមមិនត្រូវបាននាំចេញសូមស្នើដល់រដ្ឋាភិបាលផ្តល់ការលើកលែងលើពន្ធកាត់ទុកលើការដឹកជញ្ជូនស្រូវនិងអង្ករទាំងស្រុងជាពិសេសពន្ធកាត់ទុកលើការជួលឃ្លាំងនិងការដឹកជញ្ជូនដោយរថយន្តឯកជនព្រោះកន្លងមកជាបន្ទុករោងម៉ាស៊ីនកិនស្រូវ។

  ផ្តល់លទ្ធភាពជាគោលនយោបាយពិសេសដល់រោងម៉ាស៊ីនកិនស្រូវក្នុងការបំពាក់ថាមពលករកើតឡើងវិញដូចជាសូឡាដែលជំរុញឱ្យថ្លៃដើមផលិតកម្មកិនកែច្នៃអង្ករសម្ងួតស្រូវកាន់តែមានភាពប្រកួតប្រជែងព្រោះថាគោលនយោបាយអគ្គិសនីនាពេលបច្ចុប្បន្នមិនបានលើកទឹកចិត្តដល់រោងម៉ាស៊ីននីមួយៗភ្ជាប់ឬវិនិយោគលើថាមពលប្រភេទនេះឡើយគឺតម្រូវឱ្យចំណាយអានុភាពបូកនិងចំណាយថាមពលផងដែរបើសិនមានភ្ជាប់ឬវិនិយោគលើសូឡានសម្រាប់រោងម៉ាស៊ីនកិនស្រូវ។ការធ្វើឱ្យថ្លៃដើមទាបគឺបង្កើនភាពប្រកួតប្រជែងជាពិសេសអង្ករដែលមានលទ្ធភាពនិងសក្តានុពលដាំដុះខ្ពស់និងច្រើនដង។

ការជំរុញនិងការវិនិយោគជាមួយសហគមន៍កសិករតាមរយៈយន្តការកិច្ចសន្យាកសិកម្មភាពជាដៃគូរវាងរដ្ឋវិស័យឯកជននិងកសិករ(PPPP-Public Private and Producer Partnership)

បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់និងការលើកឡើងរបស់ធុរជនសំខាន់ៗពីវិស័យឯកជនរួចមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃខ្ពស់ថ្លែងអំណរអរគុណចំពោះវិស័យឯកជនដែលបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នាព្រឹកនេះហើយបានផ្តល់ជាធាតុចូលយោបល់ល្អសំខាន់ៗប្រហាក់ប្រហែលនឹងរាជរដ្ឋាភិបាលកំពុងគិតគូរផងដែរហើយរាជរដ្ឋាភិបាលនឹងរៀបចំវិធានការបន្ថែមទៀតសម្រាប់ដោះស្រាយចំពោះផលប៉ះពាល់ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន. វិស័យស្រូវអង្ករ. វិស័យកាត់ដេរ. វិស័យធនាគារ. វិស័យទេសចរណ៍និង. វិស័យផ្សេងៗទៀតដែលនឹងរងផលប៉ះពាល់ផងដែរក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ក្នុងបរិយាកាសរីករាយយោគយល់គ្នានិងទទួលបានលទ្ធផលជាផ្លែផ្កា។

អត្ថបទដែលជាប់ទាក់ទង